ទីផ្សារលក់រាយនៅសិង្ហបុរីបន្តដាំក្បាលចុះ ខណៈជំងឺរាតត្បាតសកលនៅបន្តបង្កផលប៉ះពាល់

ដោយៈ ម៉ាណេត

សឹង្ហបុរីៈ ទីផ្សារលក់រាយនៅសិង្ហបុរី បានធ្លាក់ចុះ៦,១ភាគរយ ក្នុងខែមករា ធៀបនឹងការធ្លាក់ចុះ៣,៣ភាគរយ កាលខែធ្នូ ឆ្នាំមុន ខណៈវិបត្តិកូវីដ១៩បាននិងកំពុងបន្តបង្កផលប៉ះពាល់ដល់ទីផ្សារនេះ។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១។

នាយកដ្ឋានស្ថិតិសិង្ហបុរី (SingStat) បានឱ្យដឹងនៅថ្ងៃសុក្រ (ថ្ងៃទី៥ ខែមីនា) ថា ទីផ្សារលក់នៅក្នុងខែមករា ឆ្នាំនេះ បង្ហាញការធ្លាក់ចុះខ្លាំង ដោយសារទីផ្សារលក់រាយមានកើនឡើងខ្ពស់កាលលពីខែមករា ឆ្នាំមុន អំឡុងពេលពិធីបុណ្យចូលឆ្នាំចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយមិនរាប់បញ្ចូលការលក់យានយន្ត ការលក់រាយបានធ្លាក់ចុះ៨,៤ភាគរយ ក្នុងខែមករា ធៀបនឹងការធ្លាក់ចុះ៤,២ភាគរយកាលពីខែធ្នូ ឆ្នាំ២០២១។

នាយកដ្ឋានស្ថិតិសិង្ហបុរីបានឱ្យដឹងថា ក្នុងខែមករា ទីផ្សារលក់រាយសរុបមានទំហំទឹកប្រាក់៣,៨ពាន់លានដុល្លារសិង្ហបុរី។ការលក់រាយតាមអនឡាញ មានប្រហែល១០,៣ភាគរយ នៃការលក់សរុបទាបជាងការចុះ ១០,៩ភាគរយកាលពីខែធ្នូ ឆ្នាំមុន។

ការលក់រាយមិនរាប់បញ្ចូលយានយន្ត មានទំហំទឹកប្រាក់៣,២ពាន់លានដុល្លារសិង្ហ​បុរី ក្នុងនោះការលក់តាមអនឡាញ ដែលមានចំនួន១២,១ភាគរយនៃការលក់សរុប។

ឧបករណ៍កុំព្យួទ័រ និងទូរគមនាគមន៍ តាមរយៈការលក់រាយលើអនឡាញ បានរួមចំណែ​ក៤០,៨ភាគរយ នៃចំណូលសរុប២៣,២ភាគរយ នៃការលក់គ្រឿងសង្ហារិម និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និង១១,៦ភាគរយនៃការលក់នៅផ្សារទំនើប៕

LEAVE A REPLY

Please enter your comment!
Please enter your name here