ចំណេះដឹង! តើ​អ្វី​ជាការ​រៀបចំ​ឥណទាន​ឡើងវិញ?

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ការរៀបចំ​ឥណទាន​ឡើងវិញ ជា​ដំណើរការ​មួយ ដែល​ត្រូវបាន​ប្រើ​ដោយ​ស្ថាប័ន​ផ្តល់​កម្ចី​នានា ដើម្បី​បញ្ជៀ​ស​លទ្ធភាព​មាន​ហានិភ័យ នៃ​បំណុល​ដែលមាន​ស្រាប់ ឬ​ទាញយក​អត្ថប្រយោជន៍​ពី​អត្រា​ការប្រាក់​ទាប​ជាង​មុន។

ការរៀបចំ​ឥណទាន​ឡើងវិញ អាច​ត្រូវបាន​អនុវត្តន៍​ដោយ​បុគ្គលម្នាក់ៗ នៅពេលដែល​ពួកគេ​គ្មាន​លទ្ធភាព​ទូទាត់​បំណុល ដោយសារតែ​ស្ថានភាព​ហិរញ្ញវត្ថុ​អាក្រក់ និង​មិនអាច​ដោះស្រាយបាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ម្ចាស់បំណុល​និង​កូនបំណុល​ត្រូវ​ពិភាក្សាគ្នា អំពី​ការរៀបចំ​ឥណទាន​ឡើងវិញ​ដោយ​ផ្តោតទៅលើ ទី១ ការបញ្ចុះ​អត្រា​ការប្រាក់​របស់​ឥណទាន ទី២ ការបង្កើន​កាល​អវសាន​របស់​ឥណទាន និង​ទី៣ ការទូទាត់​តែ​ប្រាក់​ដើម​ឲ្យ​ស្ថាប័ន​ផ្តល់​កម្ចី​វិញ (មិន​យកការប្រាក់)។

លោក​ឧកញ៉ា​ហួត អៀង​តុង ប្រធាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ បាន​ថ្លែងប្រាប់​គេហទំព័រ Cambodiabanknews.com កាលពី​សប្តាហ៍​មុន​ថា ការរៀបចំ​ឥណទាន​ឡើងវិញ​មាន​ចំនួន​ច្រើន ហើយ​ការរៀបចំ​ឥណទាន​ឡើងវិញ​នេះ អាស្រ័យ​លើ​ស្ថានភាព​អតិថិជនម្នាក់។ ការចង់បាន​របស់​អតិថិជនម្នាក់ៗ និង​ផលប៉ះពាល់​របស់​អតិថិជនផ្សេងៗគ្នា។

លោក​បន្ថែមថា “យើង​ពិនិត្យ​តាម​ជាក់ស្តែង​នូវ​ស្ថានភាព និង​ផលប៉ះពាល​របស់​អតិថិជន ហើយ​យើង​នឹងធ្វើ​ការរៀបចំ​ឥណទាន ទៅ​ការ​សំនូមពរ​របស់​អតិថិជន​ទៅតាម​ស្ថានភាព​ជាក់ស្តែង” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here