តើ​ទិស​ណាមួយ​នៃ​រាជធានី​ភ្នំពេញ​មានតម្លៃ​ដី​ថ្លៃ និង​អភិវឌ្ឍ​ច្រើនជាងគេ?

ដោយៈ សហសេវិក

ភ្នំពេញៈ ស្ទើរតែ​តំបន់​ទាំងអស់ ដែល​ស្ថិតនៅ​ជាយក្រុង ត្រូវបាន​គេ​មើលឃើញថា កំពុង​តែមាន​សកម្មភាព​អភិវឌ្ឍ​ទាំងអស់ ទាស់​ត្រង់​ខ្លះ មានការ​អភិវឌ្ឍ​ទាំងអស់នោះ​មាន​សកម្មភាព​លឿន​រហ័ស និង​យឺត​ជាង​តែប៉ុណ្ណោះ។

តំបន់​នៅ​ជាយក្រុង ទីតាំង​ដែលមាន​សកម្មភាព​អភិវឌ្ឍ និង​មាន​តម្រូវ​ប្រើប្រាស់​ដី​ដើម្បី​សាងសង់​ជា​អគារ​ពាណិជ្ជ ឬ​សំណង់​លំនៅដ្ឋាន ភាគច្រើន​គឺ​ស្ថិត​នៅជាប់ ឬ​ក្បែរ​ផ្លូវជាតិ​ទាំងអស់ ជាពិសេស​ច្រក​ទាំង៤ ដែល​ស្ថិតនៅ​ក្នុងស្រុក​ចំនួន ៤ផ្សេងគ្នា របស់​ខេត្តកណ្តាល​តែម្ដង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍ថា តំបន់​ដែល​ស្ថិតនៅក្នុង​ខណ្ឌ​នា នា​ចំណុះ​រាជធានី​ភ្នំពេញ បច្ចុប្បន្ននេះ​ស្ទើរតែ​រក​ផ្ទៃដី​ទំនេរ សម្រាប់​អភិវឌ្ឍ​គម្រោង​ធំ​បាន​ទៀតហើយ ព្រោះតែ​ក្រុមហ៊ុន​អ​ភ​វឌ្ឍន៍​លំនៅដ្ឋាន ក៏ដូចជា​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​នានា បាន​ទិញ​សម្រាប់​ដំណើរការ​គម្រោង​របស់​ពួកគេ។

លោក​បន្តទៀតថា “នៅតាម​តំបន់​ជាយក្រុង ភាគច្រើន​ឃើញ​មានការ​រីកដុះដាល​ទៅលើ​វិស័យ​សំណង់​លំនៅដ្ឋាន និង​គម្រោង​ឧស្សាហកម្ម​នានា ដូចជា រោងចក្រ សហគ្រាស និង​ឃ្លាំង ជាដើម” ។

លោក​បាន​បន្តទៀតថា នៅពេល​តំបន់​ជាយក្រុង​ទាំងនេះ មាន​តម្រូវការ​ប្រើប្រាស់​ដីកា​ន់​តែ​ច្រើន នោះ​វា​នឹង​ជំរុញ​ឱ្យ​តំបន់ ដែល​ស្ថិត​នៅជាប់​គ្នា​ក៏មាន​សក្ដានុពល​ដែរ។ ដូចជា​នៅ​តំបន់​ផ្លូវជាតិ​លេខ១ បច្ចុប្បន្ន​តម្រូវការ​នៃ​ការប្រើប្រាស់ ដែល​ស្ថិតនៅក្នុង​គម្រោង​ធំ​មួយចំនួន​បាន​រុញច្រាន ទៅដល់​តំបន់​មួយចំនួន នៃ​ស្រុក​កៀនស្វាយ ហើយ​តម្លៃ​ក៏​បន្ត​កើនឡើង។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Khmer Foundation Appraisal  លោក​ឧកញ៉ា​នួន រិទ្ធី ដែលជា​អ្នក​អភិវឌ្ឍ​លើ​វិស័យ​លំនៅដ្ឋាន នៅ​តំបន់​ជាយក្រុង ក៏បាន​ទទួលស្គាល់​ទៅនឹង​ការលើកឡើង​ខាងលើ​នេះដែរ។

លោ​បន្តទៀតថា “នៅពេល​តំបន់​កណ្តា​ក​ក្រុង កាន់តែ​មានការ​អភិវឌ្ឍ មនុស្ស​ចូលមក​ធ្វើ​ពាណិជ្ជកម្ម ឬ​ជំនួញ​កាន់តែច្រើន វា​នឹង​ធ្វើឱ្យ​ក្រុង​កាន់តែ​ពង្រីក វិសាលភាព​របស់ខ្លួន” ។

លោក​ឧកញ៉ា​នួន រិ​ទ្ឋី​បាន​បន្តទៀត នៅពេល​ក្រុង​កាន់តែ​ពង្រីក​វិសាលភាព​ឱ្យ​កាន់តែ​ទូលាយ នោះ​តំបន់​ជាយក្រុង​នឹងមាន​តម្រូវការ​អភិវឌ្ឍ។ ដោយសារ​ការអភិវឌ្ឍ​មាន​សន្ទុះ​យ៉ាង​លឿន បាន​ជម្រុញ​តម្លៃ​ដី​នៅ​តំបន់​ជាយក្រុង ស្ថិត​តាមផ្លូវ​ជាតិ​លេខ១មានការ​កើនឡើង។

ចាប់ពី​ចំណុច​គល់ស្ពាន​ច្បារអំពៅ រហូតដល់​ម្តុំ​បុរី​ប៉េង​ហួត តម្លៃ​ដី​អាច​ចាប់ពី២០០០ ទៅ៣៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។ ចាប់ពី​តំបន់​ម្ដុំ​បឹង​ស្នោ រហូតដល់​តំបន់​ផ្លូវបំបែក​រោងចក្រ​ស្រា​បៀរ​ថៃ​ហ្គ័​រ អាចមាន​តម្លៃ​ក្នុង​ចន្លោះ ១៥០០-២០០០ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ។

ដោយឡែក​ចាប់ពី​តំបន់​ផ្លូវបំបែក ចូល​រោងចក្រ​ស្រា​បៀរ​ថៃ​ហ្គ័​រ រហូតដល់​ផ្សា​រគរ​គី អាចមាន​តម្លៃ​ក្នុង​ចន្លោះ២៥០ – ៤០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ប៉ុន្តែ​បើ​នៅ​តំបន់​ទីប្រជុំជន​ផ្សារ​គឺមាន​តម្លៃ​ថ្លៃ។ ប៉ុន្តែ​បើ​ចាប់ពី​តំបន់​ផ្សារ​គគី រហូតដល់​ផ្លូវបំបែក​ចូលទៅ​តំបន់​ពុទ្ធ​មណ្ឌល (ផ្លូវ​លេខ១១៦) ដែល​ស្ថិតនៅ​ក្នុ​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ គឺមាន​តម្លៃ​ជាង១០០ដុល្លារ​ឡើងទៅ ហើយ​វា​នឹង​បន្ត​កើនឡើង​បន្ថែមទៀត។ នេះ​បើតាម​ការ​ឱ្យដឹងពី​សំណាក់ លោក​ឧកញ៉ា​នួន រិទ្ធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here