អ្នកបានទទួលគោរមងារជាឧកញ៉ាឡើងថ្មីៗភាគច្រើនជាអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ

ដោយៈលក្ខិណា

ភ្នំពេញៈ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកជំនួញកម្ពុជាច្រើនបានទទួ​លគោរមងារជាឧកញ៉ា ពីព្រះមហាក្សត្រនៃព្រះរាណាចក្រកម្ពុជា ហើយអ្នកទទួលបាគោរមងារថ្មីៗនេះភាគច្រើន ជាអ្នកធ្វើជំនួញក្នុងវិស័យអចលនទ្រព្យ ហើយក៏ជាអ្នកជំនួញក្មេងៗផងដែរ។

តាមរយៈការឡើងងារជាឧកញ៉ា ពីសំណាក់អ្នកជំនួញថ្មីៗនៅកម្ពុជា ពីវិស័យអច​លនទ្រព្យនេះ បានបង្ហាញឱ្យឃើញពីការលូតលាស់នៃវិស័យអចលនទ្រព្យ ដែលជំរុញឱ្យអ្នករកស៊ីក្នុងវិស័យនេះ ក៏ទទួលបានជោគជ័យជាបន្តបន្ទាប់ផងដែរ ទើបពួកគាត់មានទ្រព្យសម្រាប់បរិច្ចាគរហូតទទួលបានគោរមងារមួយនេះ ។

បើនិយាយពីសេដ្ឋីធំៗ នៅក្នុងប្រទេសកម្ពុជាវិញ ក៏ឃើញថាពួកគាត់កាន់កាប់ជំនួញក្នុងវិស័យអចលនទ្រព្យនេះដែរ ដូចជាអ្នកឧកញ៉ាពុង ឃាវសែ គឺជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយ នៅកម្ពុជារួមទាំងទីក្រុងកោះពេជ្រ ជ្រោយចង្វារ និងកំពុងអភិវឌ្ឍន៍កោះនរាហ៍ផងដែរ ។ ក្រៅពីនេះ អ្នកឧកញ៉ាលី យ៉ុងផាត់ ជាម្ចាស់សណ្ឋាគារ ម្ចាស់ផ្សារទំនើប អគារមជ្ឈមណ្ឌលអាពាហ៍ពិបាហ៍ជាដើម ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកឧកញ៉ា សៀ ឬទ្ធីដែលទើបទទួលគោរមងារជាអ្នកឧកញ៉ា កាលពីពេលថ្មីៗ ក៏ជាអ្នកវិនិយោគ ក្នុងវិស័យអចលនទ្រព្យដ៏ធំមួយផងដែរ នៅក្នុងប្រទេសកម្ពុជា ដោយមានអគារពាណិជ្ជកម្មនិង ខុនដូពីរបីអគារសុទ្ធតែធំៗ អ្នកអភិវឌ្ឍន៍លំនៅឋានលំហែកាយតម្លៃរាប់រយលានដុល្លារអាមេរិក និងជាអ្នកអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យដំបូងគេនៅក្នុងប្រទេសកម្ពុជាផងដែរ ។

ក្រៅពីកំពូលសេដ្ឋី ដែលបានរៀបរាប់ខាងលើ នៅមានសេដ្ឋីជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា ដែលរកទទួលទានក្នុងវិស័យអចលនទ្រព្យ ក្នុងប្រទេសកម្ពុជានិងទទួលបានគោមងារជា ឧកញ៉ា អ្នកឧកញ៉ាពីព្រះមហាក្សត្រ ។

ឧកញ៉ាវ័យក្មេងដែលទើបឡើងថ្មីៗនេះទៀតសោត មានឧកញ៉ាគីម ហ៊ាង ឧកញ៉ាផន វណ្ណិត ឧកញ៉ានួន អក ឧកញ៉ាម៉ន សុខា ឧកញ៉ាសឿ សុវណ្ណ ឧកញ៉ាកាង សុធី ឧកញ៉ាឃាង ពុទ្ធីជាដើម។

លោកឧកញ៉ា លឹម ហេងជា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងយ៉ាងខ្លីថា ការផ្ដល់គោរមងារឧកញ៉ាដល់អ្នកជំនួញ គឺបានបញ្ជាក់ថា អ្នកជំនួញស្រុកខ្មែរកាន់តែច្រើនកាន់តែជោគជ័យ ហើយពួកគាត់ក៏បានជួយសង្គមច្រើនដែរ ហើយឧញ៉ាទាំងនោះ នឹងបង្កើតការងារជាច្រើនទៀតដល់ពលរដ្ឋកម្ពុជា។

បើក្រលេកទៅមើលមហាសេដ្ឋីប្រទេសចិន លោក លី កាស៊ីងក៏ត្រូវបានគដឹងថាជាអ្នកជំនួញមួយរូបក្នុងវិស័យអចលនទ្រព្យនេះដែរ និងជាសេដ្ឋីដែលមានទ្រព្យមានកំពង់ផែ នៅទីក្រុងស៊ិនចិន ប្រទេសចិន ដែលជាទីក្រុងកំពុងមានការអភិវឌ្ឍខ្លាំងលើដែនដីគោកនៅជិតនឹងហុងកុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here