គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនសេវាទូទាត់ សហការគ្នាលើកកម្ពស់ការទូទាត់មិនប្រើសាច់ប្រាក់នៅកម្ពុជា

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ធនាគារ ABA ជាធនាគារពាណិជ្ជនាំមុខរបស់កម្ពុជាផ្នែកហិរញ្ញវត្ថុឌីជីថល និងក្រុមហ៊ុន KESS Innovation Plc. ជាភាគីផ្តល់ដំណោះស្រាយការទូទាត់តាមហាង និងតាមអនឡាញ បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងភាពជាដៃគូស្តីពីការផ្តល់សេវាទូទាត់មិនប្រើសាច់ប្រាក់សម្រាប់ពាណិជ្ជករ ដោយប្រើប្រាស់ប្រព័ន្ធទូទាត់ពាណិជ្ជកម្មអេឡិកត្រូនិក KESS។

តាមរយៈការប្រកាសភាពជាដៃគូនេះ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ អតិថិជនធនាគារ ABA នឹងអាចធ្វើការទូទាត់មិនប្រើសាច់ប្រាក់តាមហាង និងតាមអនឡាញទៅឲ្យពាណិជ្ជករដែលចាប់ដៃគូជាមួយក្រុមហ៊ុន KESS Innovation Plc.។

សម្រាប់ការទូទាត់តាមអនឡាញ អតិថិជនធនាគារ ABA អាចចុះឈ្មោះគណនីធនាគាររបស់ពួកគេជាមួយកម្មវិធី KESS និងទទួលបានបទពិសោធទិញទំនិញដោយចុចតែ 1 គ្លីក (1-click) សម្រាប់ការទិញទំនិញនាពេលអនាគត។ សម្រាប់ការទិញទំនិញតាមហាង ពាណិជ្ជករ KESS នឹងប្រើប្រាស់ដំណោះស្រាយទូទាត់តាមកូដ ABA QR គឺ ABA PAY។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Sanzhar Abdullayev នាយកគ្រប់គ្រងកាត និងសេវាទូទាត់អេឡិកត្រូនិក មានប្រសាសន៍ថា “វិស័យពាណិជ្ជកម្មអេឡិកត្រូនិកកំពុងតែរីកចម្រើនឥឡូវនេះ ដោយសារស្ថានភាពទីផ្សារ និងការគាំទ្រផ្នែកបទប្បញ្ញត្តិ”។ លោក ថា “យើងមានសេចក្តីរីករាយក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន KESS Innovation Plc. ក្នុងការផ្តល់ដំណោះស្រាយការទូទាត់មិនប្រើសាច់ប្រាក់របស់ធនាគារ ABA ទៅកាន់ពាណិជ្ជករកាន់តែច្រើននៅទូទាំងប្រទេស”។

លោក បានថ្លែងទៀតថា “យើងជឿជាក់ថា អតិថិជនប្រើប្រាស់កម្មវិធី KESS នឹងទទួលបានមធ្យោបាយងាយស្រួលក្នុងការទូទាត់ថ្លៃផលិតផល និងសេវាកម្មនានាដោយគាំទ្រសហគ្រិន និងផលិតករក្នុងស្រុក និងក្នុងពេលជាមួយគ្នាជំរុញកម្ពុជាឲ្យក្លាយជាសង្គមដែល មានការទូទាត់ បែបឌីជីថល”។

លោក ប៉េះ គឹមស្រ៊ាន នាយកប្រតិបត្តិរបស់ក្រុមហ៊ុន KESS Innovation Plc. មានប្រសាសន៍ថា៖ “ក្រុមហ៊ុន KESS Innovation Plc. មានសេចក្តីសោមន្សរីករាយក្នុងការចាប់ដៃគូជាមួយធនាគារ ABA”។

លោកបានបន្ថែមទៀតថា “កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឲ្យធនាគារ ABA និងក្រុមហ៊ុន KESS Innovation Plc. ពង្រីកកាន់តែទូលំទូលាយនូវសេវាផ្ទេរប្រាក់ទូទាំងប្រទេស និងលើកទឹកចិត្តឲ្យមានការអភិវឌ្ឍ និងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុឲ្យកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល និងសុវត្ថិភាព”។”

លោក បន្ថែមថា “កម្មវិធី KESS បន្ទាប់ពីកិច្ចប្រឹងប្រែងរយៈពេល 3 ឆ្នាំ យើងជឿជាក់ថា ទីផ្សារឥឡូវនេះមានភាពចាស់ទុំក្នុងការប្រើប្រាស់ផលិតផលលេចធ្លោរបស់យើង៖ កម្មវិធី KESS CHAT”។

កម្មវិធី KESS CHAT តភ្ជាប់កសិករ និងអ្នកប្រើប្រាស់ក្នុងស្រុក អ្នកលក់ទៅកាន់អ្នកផ្គត់ផ្គង់ ឲ្យទទួល WeChat / Alipay / Visa Card / Mastercard។ ប្រព័ន្ធទូទាត់រួមតែមួយ ដូចជា អ្នកលក់ច្រើន ការគ្រប់គ្រងសារពើភណ្ឌ សេវាដឹកជញ្ជូន ទូទាត់វិក្កយបត្រទឹក/ភ្លើង ឆាតជាមួយមិត្តភក្តិ/អ្នកលក់។

ប្រព័ន្ធទូទាត់ពាណិជ្ជកម្មអេឡិកត្រូនិក KESS និងកម្មវិធីទូរស័ព្ទនឹងដាក់ដំណើរការនៅខែកញ្ញា 2020៕

LEAVE A REPLY

Please enter your comment!
Please enter your name here