វិនិយោគិននៅតែបន្តស្វែងរកអចលនទ្រព្យនៅខេត្តកំពត-កែបដើម្បីវិនិយោគ ទោះវិបត្តិកើតឡើងយ៉ាងណាក្ដី

ដោយៈ លក្ខិណា

ភ្នំពេញៈ ក្នុងស្ថានភាពនៃការរីករាលដាលជាសហគមន៍នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាច្រើនយ៉ាងណាក៏ដោយ ក៏អ្នកស្វែងនៅតែបន្តរកទិញដីនៅក្នុងខេត្តកំពតនិងកែប ហើយភ្នាក់ងារដីធ្លីនៅក្នុងខេត្តកំពតនិងកែបនិងតែបញ្ចេញសកម្មភាពស្វែងរកដីជូនភ្ញៀវរបស់ខ្លួនសម្រាប់វិនិយោគ ឬសម្រាប់ទុកលក់ចំណេញនៅពេលអនាគត។

លោកលឹម រដ្ឋាភ្នាក់ងារអចលនទ្រព្យមួយរូបប្រចាំខេត្តកំពត និងកែបបានថ្លែងប្រាប់នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ទោះបីជាមានឆ្លងរាលដាលក្នុងសហគមន៍ក្ដី តែភ្ញៀវដែលស្វែងរកដីធ្លី នៅក្នុងខេត្តកំពតនៅតែមាន ហើយរូបលោកក៏នៅតែបន្តជូនភ្ញៀវដើរមើលដីធ្លី បើសិនជាត្រូវគ្នាទៅលើទីតាំង និងតម្លៃគឺនឹងមានការទិញលក់ភ្លាមៗ ហើយសកម្មនេះ នៅតែបន្តមានជារៀងរាល់ថ្ងៃ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា នេះគឺជាឱកាសសម្រាប់អ្នកដែលចេះឆក់ឱកាសក្នុងការទិញដីនៅពេលមានវិបត្តិព្រោះអ្នកដែលជួបប្រទះនឹងហិរញ្ញវត្ថុច្បាស់ជាត្រូវការប្រាក់ដើម្បីដោះស្រាយបញ្ហាចំពោះមុខ ដូច្នេះតម្លៃល្មមៗក្រោមទីផ្សារពួកគាត់នឹងលក់។

លោកបន្ថែមថា អ្នកស្វែងរកទិញដីនៅពេលនេះពួកគាត់ទិញដីប្រភេទដីចំការ ដីទំនេរ ឬដីដែលមានសក្ដានុពលវិនិយោគនៅពេលអនាគត ដូចជានៅតាមមាត់ព្រែក ជាប់ផ្លូវសំខាន់ ផ្លូវជាតិជាដើម ។

លោកកែវ សុជាតិភ្នាក់ងារអចលនទ្រព្យនិងជាអ្នកវិនិយោគមួយរូបនៅខេត្តកំពតក៏បានឱ្យដឹងថា ទោះបីជាមានការឆ្លងជាសហគមន៍នៃកូវីដ១៩ក្នុងពេលនេះក្តី តែជំងឺនេះមិនទាន់រាលដាលមកដល់ខេត្តកំពតនៅឡើយទេ ដូច្នេះវិនិយោគិនដែលបានចាប់ផ្ដើមសាងសង់គម្រោងរបស់ខ្លួនក្នុងឆ្នាំ២០២១នេះ នៅតែបន្តដំណើរការ ដោយមិនទាន់មានគម្រោងណាមួយត្រូវផ្អាកដោយសារតែការឆ្លងរាលដាលជាសហគមន៍នៅឡើយទេ។

លោកបណ្ឌិតគីម ហ៊ាងប្រធានក្រុមហ៊ុន KW Cambodia កន្លងមកបានបញ្ជាក់ថា ក្នុងជំនួញអចលនទ្រព្យដីធ្លី ចង់ជោគជ័យ ត្រូវប្រកាន់ខ្ជាប់នូវទ្រឹស្តីមួយ ទិញនៅពេលគេចង់លក់ ហើយលក់នៅពេលគេត្រូវការទិញ។

លោកនបានបញ្ជាក់ថា ទិញនៅពេលគេចង់លក់ គឺយើងនឹងអាចទិញបានតម្លៃទាប និងទីតាំងល្អ ដែលចង់បាន ហើយបើសិនជាចង់លក់វិញ គឺយើងលក់ទៅអ្នកដែលចង់ទិញពិតប្រាកដ៕

LEAVE A REPLY

Please enter your comment!
Please enter your name here