ការសិក្សា៖ ម្ចាស់ SME ជាច្រើននៅតែមានសុទិដ្ឋិនិយមលើអាជីវកម្មរបស់ពួកគេ អំឡុងពេលវិបត្តិនេះ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ការស្ទង់មតិរបស់ក្រុមហ៊ុន Facebook បានរកឃើញថា អាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា (SMBs) បានកត់ត្រាការលក់ទាបជាងមុនក្នុងកំឡុងពេលមានជំងឺរាតត្បាត ខណៈដែល ៣៩ ភាគរយនៃអាជីវកម្មខ្នាតតូច និងមធ្យមនេះបានកាត់បន្ថយបុគ្គលិករបស់ពួកគេ។

ក្នុងចំណោមម្ចាស់អាជីវកម្មទាំងនេះនៅក្នុងប្រទេសកម្ពុជា ដែលបានឆ្លើយតបការស្ទង់មតិដែលចេញផ្សាយនៅក្នុងសប្តាស៍នេះ និងមានឈ្មោះថា “State of Small Businesses” បានរកឃើញថា ៥២ ភាគរយ បាននិយាយថា ពួកគេនៅតែមានភាពវិជ្ជមាននៅក្នុងទស្សនវិស័យរបស់ពួកគេ បើទោះបីជាមានបញ្ហាលំហូរសាច់ប្រាក់ ដោយសារជំងឺរោគរាតត្បាត។

ការស្ទង់មតិនេះត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ២៨-៣១ ខែឧសភា និងជាផ្នែកមួយនៃភាពជាដៃគូរបស់ក្រុមហ៊ុន Facebook មួយអង្គការសម្រាប់កិច្ចសហប្រតិបត្តិការនិ ងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) និងធនាគារពិភពលោក។ យ៉ាងហោចណាស់ការស្ទង់មតិនេះមានអ្នកឆ្លើយសំណួរ ២២២ នាក់ ដែលពួកគេទាំងអស់ជាអ្នកគ្រប់គ្រងទំព័រអាជីវកម្មហ្វេសប៊ុកសកម្មមួយនៅកម្ពុជា បានចែករំលែកទស្សនៈរបស់ពួកគេដោយស្ម័គ្រចិត្ត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការស្ទង់មតិនេះគឺជាផ្នែកមួយនៃរបាយការណ៍ស្រាវជ្រាវដ៏ធំមួយ ដែលវិភាគលើអាជីវកម្មខ្នាតតូច និងមធ្យម នៅទូទាំង ៥០ ប្រទេស និងតំបន់ រួមទាំងប្រទេសកម្ពុជាផងដែរ ដើម្បីពិនិត្យប៉ះពាល់សេដ្ឋកិច្ចនៃ Covid-19 និងរកដំណោះស្រាយ ដើម្បីទប់ទល់នឹងវិបត្តិ។

ការស្ទង់មតិរបស់ក្រុមហ៊ុន Facebook បាននិយាយថា គោលបំណងនៃរបាយការណ៍គឺដើម្បីជួយដល់អាជីវកម្មខ្នាតតូច និងមធ្យម និងវាយតម្លៃស្ថានភាពរបស់ពួកគេ។

ប្រធានប្រតិបតិ្តក្រុមហ៊ុន Facebook លោកស្រី Sheryl Sandberg បាននិយាយនៅក្នុងសេចក្តីផ្តើមនៃរបាយការណ៍ស្ទង់មតិនេះថា “អាជីវកម្មខ្នាតតូចគឺជាបេះដូងនៃសហគមន៍របស់យើង ហើយពួកគេគឺស្នូលសំខាន់មួយ នៃសេដ្ឋកិច្ចពិភពលោក”។

លោកស្រី បានបន្ថែមថា “អាជីវកម្មខ្នាតតូចបង្កើតការងារ និងកំណើននៅគ្រប់ប្រទេស ដែលជួយកាត់បន្ថយភាពក្រីក្រ និងវិសមភាពប្រាក់ចំណូល”។

លោកស្រីឱ្យដឹងទៀតថា “ប៉ុន្តែពួកគេកំពុងប្រឈមនឹងឧបសគ្គ។ ជំងឺរាតត្បាត Covid-19 មិនមែនគ្រាន់តែជាភាពអាសន្នដល់វិស័យសុខភាពសាធារណៈប៉ុណ្ណោះទេ តែវាក៏ជាវិបត្តិសេដ្ឋកិច្ច ដែលកំពុងប៉ះពាល់ដល់អាជីវកម្មខ្នាតតូច និងមធ្យមផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here