មកសិក្សាពីធនាគារចំនួន៥ ដែលមានអត្រាការប្រាក់ប្រកួតប្រជែងនៃឥណទានផ្ទាល់ខ្លួននៅទីផ្សារកម្ពុជា

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ថ្ងៃនេះ គេហទំព័រ Cambodia Bank News ណែនាំនូវធនាគារចំនួន៥ ដែលមានអត្រាការប្រាក់នៃឥណទានផ្ទាល់ខ្លួនប្រកួតប្រជែងនៅទីផ្សារកម្ពុជា។ ឥណទានផ្ទាល់ខ្លួន គឺជាឥណទានដែលបានផ្តល់ជូនអតិថិជនជាបុគ្គល សម្រាប់តម្រូវការប្រើប្រាស់ផ្ទាល់ខ្លួន។

១, ធនាគារ Phillip Bank

ឥណទានបុគ្គល
លោកអ្នកអាចប្រើប្រាស់ឥណទានបុគ្គលរបស់ធនាគារយើងខ្ញុំ ក្នុងការវិនិយោគផ្ទាល់ខ្លួន ដើម្បីបង្កើនទ្រព្យសម្បត្តិ ឬបំពេញតម្រូវការផ្ទាល់ខ្លួននានា ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់លោកអ្នក។
លក្ខណៈពិសេស៖ រូបិយប័ណ្ណ មានរៀល ឬ ដុល្លារអាមេរិក ឬបាតថៃ រយៈពេលកម្ចី (គិតជាខែ)ចាប់១៨ – ៦០ខែ និងអត្រាការប្រាក់គឺ ១៦%។
លក្ខខណ្ឌ៖ អាយុចាប់ពី ១៨ រហូតដល់ ៦៥ឆ្នាំ ជាបុគ្គលិកកំពុងបម្រើការងារ និង មានប្រាក់ខែទៀងទាត់
និងកំពុងបម្រើការងារក្នុងក្រុមហ៊ុនបច្ចុប្បន្នយ៉ាងតិច ១ ឆ្នាំ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២, ធនាគារ Shihan Bank

ប្រាក់កម្ចីសម្រាប់បុគ្គលរបស់យើងអាចជួយអ្នកឱ្យទទួលបាននូវតម្រូវការផ្សេងៗគ្នា ដូចជាការប្រើប្រាស់ ផ្ទាល់ខ្លួន ការផ្គត់ផ្គង់គ្រួសារ និងការបង្កើតអាជីវកម្មខ្នាតតូច។
ចំនួនឥណទានផ្ទាល់ខ្លួន ឥណទានរហូតដល់ ៣០០.០០០ ដុល្លារ ឬសមមូលរៀល អត្រាការប្រាក់ ៧,២% – ៧.៥% ក្នុងមួយឆ្នាំ រយៈពេល រហូតដល់ ១០ ឆ្នាំ

៣, ធនាគារអេស៊ីលីដា

នៅពេលដែលលោកអ្នកចង់ឱ្យជីវិតដែលមានសុភមង្គលរបស់លោកអ្នកប្រសើរជាងមុន ធនាគារអេស៊ីលីដា ភីអិលស៊ី មានដំណោះស្រាយដ៏សមរម្យមួយសម្រាប់លោកអ្នក ។ បច្ចុប្បន្ន ធនាគារអេស៊ីលីដា ភីអិលស៊ី ផ្តល់ឥណទាននេះរហូតដល់ច្រើនជាង ៥០.០០០ដុល្លារអាមេរិក សម្រាប់ឱ្យលោកអ្នកបង្កើនសុភមង្គលក្នុងគ្រួសារ ដូចជាទិញគ្រឿងសម្ភារ ឬឧបករណ៍ទំនើបៗ ដែលលោកអ្នកចង់បានច្រើនខែមកហើយ ឬក៏គ្រឿងសង្ហារិមចាំបាច់មួយចំនួនទៀត ឬអ្វីៗផ្សេងទៀតដែលលោកអ្នកចង់បាន ។
រយៈពេលខ្ចី ទំហំឥណទាន និងអត្រាការប្រាក់
ប្រាក់រៀល មានរយៈពេលខ្ចីអតិបរមា ៧២ខែ ឥណទានដែលមានទំហំ រហូតដល់ ២០០.០០០.០០០ រៀល និងអត្រាការប្រាក់ ចាប់ពី ១១,១៨% ដល់ ១៨% ក្នុងមួយឆ្នាំ
ប្រាក់ដុល្លារអាមេរិក រយៈពេលខ្ចីអតិបរមា ៧២ខែ ឥណទានដែលមានទំហំ រហូតដល់ ៥០.០០០ ដុល្លារ និងអត្រាការប្រាក់ ចាប់ពី ១០,៨២% ដល់ ១៨% ក្នុងមួយឆ្នាំ
ប្រាក់បាត មានរយៈពេលខ្ចីអតិបរមា ៦០ខែ ឥណទានដែលមានទំហំ រហូតដល់ ២.០០០.០០០ បាត និងអត្រាការប្រាក់ ចាប់ពី ១៣,៤៦% ដល់ ១៨% ក្នុងមួយឆ្នាំ

៤, ធនាគារកាណាឌីយ៉ា

ឥឡូវនេះលោកអ្នកអាចសម្រេចគោលបំណង និងតម្រូវការរបស់លោកអ្នកបានកាន់តែងាយ ស្រួលជាមួយនឹងឥណទានផ្ទាល់ខ្លួនពីធនាគារកាណាឌីយ៉ា ក.អ ។
លក្ខខណ្ឌឥណទាន៖ មិនចាំបាច់មានទ្រព្យធានា ទំហំឥណទានរហូតដល់ ៩ដង នៃប្រាក់បៀវត្សគោល ឬ ច្រើនបំផុត ១០,០០០ដុល្លារ រយៈពេលបង់សងរហូតដល់ ៣៦ខែ អត្រាការប្រាក់ត្រឹមតែ ១.៥% ក្នុងមួយខែ និងប្រភេទរូបិយប័ណ្ណជាប្រាក់រៀល និងដុល្លារ។

៥, ធនាគារ JTrust Royal

ការកម្រិតឥណទាន៖ រហូតដល់ 8 ដងនៃប្រាក់ចំណូលសុទ្ធប្រចាំខែសម្រាប់អតិថិជនធនាគារ J Trust Royal ចាស់។ រហូតដល់ 5 ដងនៃប្រាក់ចំណូលសុទ្ធប្រចាំឆ្នាំសម្រាប់អតិថិជនថ្មី។
អត្រាការប្រាក់៖25% ក្នុងមួយឆ្នាំសម្រាប់កម្ចីចាប់ពី 1,000 – 5,000 ដុល្លារអាមេរិក 20% ក្នុងមួយឆ្នាំសម្រាប់កម្ចី > 5,000 – 10,000 ដុល្លារអាមេរិក និង16% ក្នុងមួយឆ្នាំសម្រាប់កម្ចី > 10,000 – 25,000 ដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here