ធនាគារពិភពលោក៖ ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​បាន​ជួយ​រក្សា​សេដ្ឋកិច្ច​ឲ្យ​មាន​កំនើន​ល្អ

ដោយ​សិរី ម៉ា​លីន​ណា

ភ្នំពេញៈ របាយការណ៍​ធនាគារ​ពិភពលោក ដែលមាន​ឈ្មោះថា «Restrained Recovery» ដែល​ចេញផ្សាយ​កាលពី​ចុង​ឆ្នាំមុន​បាន​ព្យាករណ៍​ថា សេដ្ឋកិច្ចកម្ពុជា​នឹង​ងើប​ឡើងវិញ​ប្រហែល ៤% នៅក្នុង​ឆ្នាំ ២០២១ ។

ស្ថាប័ន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការរក្សា​សេដ្ឋកិច្ច ឱ្យមាន​ដំណើរ​ល្អ​ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត ដោយ​ផ្តល់​ការគាំទ្រ​សារពើពន្ធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការសិក្សា​របស់​ធនាគា​រ​ពិភពលោក​បាន​ឲ្យ​ដឹងផង​ដែរ​ថា ការរៀបចំ​ឥណទាន​ឡើងវិញ ពន្យារ​លើ​ការទូទាត់​ភាព​ឆាប់រហ័ស ក្នុងការ​ទទួលយក​សេវាកម្ម​ធនាគារ​ឌីជីថល និង​ការទូទាត់​តាម​ទូរស័ព្ទ និង​ការដាក់ចេញ​កញ្ចប់​ដើម្បី​ជំរុញ​សេដ្ឋកិច្ច ដើម្បី​ជួយ​ដល់​អ្នក​ខ្ចីប្រាក់​ដែល​ខ្វះខាត​សាច់ប្រាក់ ត្រូវបាន​ធ្វើឡើង​ទាន់ពេលវេលា។

ជាមួយនឹង​កំណើន​ប្រាក់កម្ចី​មាន​ភាពល្អប្រសើរ សន្ទនីយ​ភាព​គ្រប់គ្រាន់ និង​អត្រា​មិនអាច​សង​ប្រាក់កម្ចី​មាន​តិចតួច​បំផុត ធ្វើឱ្យ​វិស័យ​ធនាគារ​នៅតែ​រឹងមាំ។

ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ពាណិជ្ជកម្មសំខាន់ៗចំនួន២ គឺ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន​នឹង​ជួយ​បំពេញបន្ថែម ដល់​កំណើន​នាពេល​អនាគត ហើយ​ពេលវេលា​នៃ​ការមកដល់​នៃ​វ៉ាក់សាំង​កូ​វីដ១៩ ក៏​នឹង​កំណត់​ទិសដៅ​នៃ​សេដ្ឋកិច្ច នៅ​ជុំវិញ​ពិភពលោក​ផងដែរ។ សម្រាប់​វិស័យ​សាជីវកម្ម​ឆ្នាំ ២០២០ គឺជា​ឆ្នាំ​ដ៏​លំបាក​ហើយ​ភាពមិនប្រាកដប្រជា នៅតែ​បន្ត​កើត​មាននៅ​ឆ្នាំ២០២១ផងដែរ។

នៅក្នុង​ការបោះពុម្ពផ្សាយ​ចុងឆ្នាំ ក្នុង​អត្ថបទ​ពិសេស​ស្តីអំពី «និរន្តរភាព​ហិរញ្ញវត្ថុ​ឆ្នាំ ២០២១» យើង​នាំមក​ជូន​មិត្ត​អ្នកអាន​របស់​យើង​នូវ​ប្រធានបទ និង​ទស្សនៈ​ជាច្រើន​របស់​អ្នក​នៅក្នុង​ក្រុម​ឧស្សាហកម្ម​មួយ​នេះ ដែល​បាន​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ឆ្នាំ​ថ្មី៕

LEAVE A REPLY

Please enter your comment!
Please enter your name here