ADB បានអនុម័តកម្ចីជាង១៦លានដុល្លារដល់គម្រោងអភិវឌ្ឍន៍ថាមពល៦០មេហ្គាវ៉ាត់នៅខេត្តកំពង់ឆ្នាំង

ដោយៈ សាវុធ

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី១៦,៤លានដុល្លារសម្រាប់កសិដ្ឋានពន្លឺព្រះអាទិត្យថ្មី (សូឡា) ដែលមានកម្លាំង៦០មេហ្គាវ៉ាត់នៅឃុំទឹកផុស ខេត្តកំពង់ឆ្នាំង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB កាលពីម្សិលម៉ិញ។

ការផ្តល់កម្ចីនេះធ្វើឡើង បន្ទាប់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពី ថ្ងៃទី៥ ខែកុម្ភៈបានផ្តល់ការអនុម័តដល់គម្រោងនេះ ជាមួយនឹងទុនវិនិយោគប្រមាណ៣៧,៤លានដុល្លារ ហើយនឹងត្រូវអភិវឌ្ឍនិងដំណើរការ ដោយក្រុមហ៊ុនថៃ Prime Road Alternative (Cambodia )។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ADB បានឱ្យដឹងថា “គម្រោងនេះគឺជាការខិតខំប្រឹងប្រែងមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ីមួយក្នុងរយៈពេលជាច្រើនឆ្នាំ ដោយមានការពាក់ព័ន្ធការងារជាមួយនឹងនាយកដ្ឋានអាស៊ីអាគ្នេយ៍ នាយកដ្ឋានអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងការផ្លាស់ប្តូរអាកាសធាតុ ការិយាល័យការិយាល័យភាពជាដៃគូរសាធារណៈ និងផ្នែកឯកជន”។

ADB បានឱ្យដឹងទៀត “ហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នឹងបំពេញតាមតម្រូវការរបស់អ្នកខ្ចីសម្រាប់ការផ្តល់ហិរញ្ញប្បទានដល់គម្រោងជាប្រាក់ដុល្លារយូរអង្វែង ដែលស្ថាប័នហិរញ្ញវត្ថុក្នុងស្រុកមិនអាចផ្តល់បាន”។

ADB បានដឹកនាំប្រតិបត្តិការនេះ ហើយនឹងប្រមូលហិរញ្ញប្បទានសហហិរញ្ញប្បទានជាង៥ដុល្លារ ពីហិរញ្ញប្បទាន ពាណិជ្ជកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍ និងប្រភពសម្បទាន រួមទាំងមូលនិធិអាកាសធាតុកាណាដា សម្រាប់គម្រោងវិស័យឯកជននៅអាស៊ីទី២៕

LEAVE A REPLY

Please enter your comment!
Please enter your name here