ផ្សារ​ហ៊ុន​អាស៊ី​ហក់​ឡើង​ខ្ពស់​មិន​ធ្លាប់មាន​ដោយសារ​សុទិដ្ឋិនិយម​ចំពោះ​សេដ្ឋកិច្ច

ដោយៈ​សុខុម

តូ​ក្យូ:  ភាគហ៊ុន​អាស៊ី​បាន​ហក់​ឡើង​ខ្ពស់ កាលពី​ថ្ងៃ​អង្គារ ទី១៦ កុម្ភៈ ដោយ​ធ្វើឱ្យ​ទីផ្សារ​ភាគហ៊ុន​ពិភពលោក ហក់​ឡើង១២ វគ្គ​ជាប់​គ្នា ខណៈ​ភាព​សុទិដ្ឋិនិយម ចំពោះ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ចពិភពលោក និង​ការរំពឹងទុក​ចំពោះ​អត្រា​ការប្រាក់​ទាប បាន​ជួយ​ជំរុញ​ការវិនិយោគ​លើ​ទ្រព្យសកម្ម​ដែលមាន​ហានិភ័យ​ខ្ពស់។

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ចុះផ្សាយ​ក្នុង​ថ្ងៃ​ដដែល​ឱ្យដឹងថា តម្លៃ​ប្រេង​បាន​កើន​ឡើងដល់​កម្រិត​ខ្ពស់​មិន​ធ្លាប់មាន ក្នុង​រយៈពេល១៣ខែ នៅពេល​អាកាសធាតុ​ត្រជាក់​ខ្លាំង​ដែល​បង្កឡើង ដោយសារ​ព្យុះ​ព្រិល​នៅ​សហរដ្ឋអាមេរិក មិន​ត្រឹមតែ​ធ្វើឱ្យ​តម្រូវការ​ថាមពល​កើនឡើង​ប៉ុណ្ណោះ​ទេ ថែមទាំង​គំរាមកំហែង​ដល់​ផលិតកម្ម​ប្រេង នៅ​រដ្ឋ​តិច​សាស់​ទៀតផង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស​ន្ទ​ស្សន៍​ផ្សារភាគហ៊ុន​ធំ​បំផុត របស់​អាស៊ី​ប៉ាស៊ីហ្វិក​ឈ្មោះ MSCI ក្រៅប្រទេស​ជប៉ុន បាន​ហក់​ឡើង០,៤៥% ខណៈ​ផ្សារភាគហ៊ុន​ជប៉ុន Nikkei បាន​ហក់​ឡើង០,៤% ដល់​កម្រិត​ខ្ពស់​មិន​ធ្លាប់មាន​ក្នុង​រយៈពេល៣០ឆ្នាំ។

នៅ​ក្រុង​ហុងកុង ឯណោះ​វិញ​ស​ន្ទ​ស្សន៍​ផ្សារភាគហ៊ុន Hang Seng Index បាន​ហក់​ឡើង១,៧៩% ដល់​កម្រិត​ខ្ពស់​មិន​ធ្លាប់មាន ក្នុង​រយៈពេល៣២ខែ​នៅក្នុង​វគ្គ​ជួ​ញូ​ដូរ​ដំបូង​របស់ខ្លួន​ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍ ទី១១ កុម្ភៈ​មក។

ទីផ្សារ​ភាគហ៊ុន​បស់​ចិនដីគោក នឹង​នៅតែ​បិទ​នៅឡើយ​រហូត ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ កុម្ភៈ។ ចំណែកឯ​ទីផ្សារ​ភាគហ៊ុន​របស់​ស​ហ​រដ្ឋ​អាមេរិក Wall Street ក៏ត្រូវ​បាន​បិទ​ដែរ​កាលពី​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​នេះ។

ទន្ទឹមនេះ ផ្សារភាគហ៊ុន​អាមេរិក S&P500 ក៏បាន​ហក់​ឡើង០,៦៥% ដល់​កម្រិត​ខ្ពស់​មិន​ធ្លាប់មាន​ដែរ។

យើង​ដឹង​ហើយ​ថា ពេលនេះ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ចូ បៃ​ឌិន កំពុងតែ​ជំរុញ​ផែនការ​ទម្លាក់​កញ្ចប់​ថ​វិកា ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​ចំនួន១,៩ទ្រី​លាន​ដុល្លារ​របស់លោក​ឱ្យចេញ ហើយ​នេះ​ក៏​ជា​ហេតុផល​មួយទៀត ដែល​ធ្វើឱ្យមាន​សុទិដ្ឋិនិយម​ចំពោះ​ទីផ្សារ​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here