លោក​ស៊ុន ចាន់ថុល៖ ការសាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ​ស្ទឹង​ត​ត្រង់ ក្រូចឆ្មារសម្រេចបាន​ជាង ៩៦ភាគរយ

ដោយ​គង់ សូរិយា

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​លោក​ស៊ុន ចាន់ថុល​បាន​ថ្លែងថា ការសាងសង់​ស្ពាន​មិត្តភាព​កម្ពុជា ចិន ឆ្លងទន្លេ​មេគង្គ​ស្ទឹងត្រង់ ក្រូចឆ្មារ​សម្រេចបាន​ជិត៩៧ភាគរយ​ហើយ។

លោក​បាន​មានប្រសាសន៍​ក្នុង​សន្និបាត បូកសរុប​ការងារ​ក្រសួង​សាធារណៈការ​ឆ្នាំ២០២០ និង​លើក​ទិសដៅ​ឆ្នាំ២០២១ នា​ព្រឹក​ថ្ងៃទី១៦ កុម្ភៈ​កន្លងមក​ង​ថា គម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ និង​ត​ភ្ជាប់​ទៅ​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមាន​ប្រវែង១១៣១ម៉ែត្រ​សម្រេចបាន៩៦,៤៩ភាគរយ​ហើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្ពាន​នេះ​នឹងចូលរួម​ចំណែក​យ៉ាងសំខាន់ ដើម្បី​ត​ភ្ជាប់​ទំនាក់ទំនង​ការដឹកជញ្ជូន និង​ការធ្វើដំណើ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខេត្តកំពង់ចាម និង​ខេត្ត​ឃ្មុំ ដែល​រស់នៅ​យ៉ាងច្រើន​កុះករ នៅ​ត្រើយ​ខាងកើត និង​ត្រើយ​ខាងលិច ទន្លេមេគង្គ ឱ្យបាន​ងាយស្រួល និង​ឆាប់រហ័ស។

តាម​ឯកសារ​របស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹ​ថ​ថា ស្ពាន​នេះ​មាន​ប្រវែង​សរុប១.១៣១ ម និង ទទឹង១៣,៥០ម៉ែត្រ ជា​ប្រភេទ​ស្ពានបេតុង​សរសៃដែក ហើយ​ត្រូវបាន​បើក​ការដ្ឋាន​កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយ​គ្រោង​ចំណាយ​ថវិកា​សរុប​ជិត៥៧លាន​ដុល្លារ​សហរដ្ឋអាមេរិក នឹង​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន៤២ខែ ។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បាន​មានប្រសាសន៍ថា​ស្ពាន​នេះ​ជា​គម្រោង​យុទ្ធសាស្ត្រ​មួយ​យ៉ាងសំខាន់ សម្រាប់​ត​ភ្ជាប់​ទំនាក់ទំនង ការដឹកជញ្ជូន​និង​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ដែល​រស់នៅ​យ៉ាង ច្រើន​កុះករ​នៅ​ត្រើយ​ខាងកើត និង​ត្រើយ​ខាងលិច ទន្លេមេគង្គ ឱ្យបាន​ងាយស្រួល និង​ឆាប់រហ័ស។

គម្រោង​ស្ពាន​នេះ​សាងសង់ឡើង ដោយ​ក្រុមហ៊ុន Shanghai Construction Group និង​ត្រួតពិនិត្យ​បច្ចេកទេស ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស ក្វាង​ចូ​វ​វ៉ាន​អាន នឹងត្រូវ​ចំណាយ​រយៈពេល​ចំនួន៤២ខែ ចាប់ពី​ខែកុម្ភៈ ឆ្នាំ២០១៨ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here