វិនិយោគិន​ចិន​មួយក្រុម​ជំរុញ​ផ្លាស់ប្តូរ​ការរស់នៅ​បែប​ទំនើប​សម្រាប់​ប្រជាជន​កម្ពុជា

ដោយៈ​លក្ខិណា

ភ្នំពេញៈ វិនិយោគិន​មួយក្រុម បានបង្ហាញ​ពី​ឆន្ទៈ ក្នុងការ​វិនិយោគ​លំនៅឋាន​ប្រណីត​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​នៅ​តំបន់​ដែល​ពោរពេញ ដោយ​សក្ដានុពល​លំនៅឋាន​បែប​ស៊ី​វិ​ល័យ នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​ពួកគេ​បានរួម​សហការ​ក្នុងការ​សាងសង់​នូវ​គម្រោង​វីឡា​ដ៏​ទំនើប នៅ​ប៉ែក​ខាងកើត​រាជធានី​ភ្នំពេញ។

យោងតាម​សេចក្តីប្រកាស​រួម រវាង​ក្រុមហ៊ុន​វិនិយោគទុន​មកពី​ប្រទេស​ចិន​ពីរ ដែល​គ្រោង​នឹង​អភិវឌ្ឍន៍​ផ្ទះ​វីឡា​ទំនើប នៅតាម​ដង​ទន្លេមេគង្គ​ប៉ែក​ខាងកើត រាជធានី​ភ្នំពេញ បានឱ្យដឹងថា គម្រោង​របស់​ពួគ​កេ គឺជា​គម្រោង​អិ​វឌ្ឍន៍​សួន​វីឡា​ទំនើប ជំរុញ​ការរស់នៅ​បែប​ទំនើប​របស់​ប្រជាជន​កម្ពុជា ក៏ដូចជា ប្រជាជន​ដទៃទៀត ដែល​កំពុង​រស់នៅ​និង​ប្រកបការងារ​នៅក្នុង​ប្រទេស​កម្ពុជា ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោង​ដែលមាន​ឈ្មោះថា Morgan Park Villa នៅ​ជ្រោយចង្វារ នឹង​កាន់តែ​ធ្វើឱ្យ​តំបន់​នេះ មាន​ភាព​ទាក់ទាញ និង​ទទួលបាន​ការវិនិយោគ​បន្ថែមទៀត ពី​វិនិយោគិន​និង​ក្រៅប្រទេស ខណៈ​បច្ចុប្បន្ន​ក៏មាន​គម្រោងធំៗមួយចំនួន កំពុងមាន​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់​ផងដែរ ។

គម្រោងការ​នេះ ត្រូវបាន​លេចឡើង​ក្នុងពេលដែល​វិបត្តិ​កូ​វីដ១៩ មិនទាន់​ត្រូវបាន​បញ្ចប់​ទាំងស្រុង​នៅឡើយ និង​ក្នុងពេល​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ធ្វើ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​កម្ពុជា​ស្ម​គ្រ​ចិត្ត ។

បើតាម​អ្នកជំនាញ​នៃ​វិស័យ​អចលនទ្រព្យ​បានលើកឡើង​កន្លងមក​ថា នៅពេល​កម្ពុ​ជាមាន​វ៉ាក់សាំង​ចាក់​ជូន​ពលរដ្ឋ ពេលនោះ​វិនិយោគិន​ក្នុង និង​ក្រៅប្រទេស​នឹង​ចាប់ផ្ដើម​ចូលមក​បណ្ដាក់​ទុនវិនិយោគ​ជាបណ្ដើរៗឡើងវិញ តែ​នៅ​ជំហាន​ដំបូង​គ្រាន់តែ​គម្រោងតូចៗហើយនឹង​ដើរ​តាម​ដោយ​គម្រោងធំៗបន្តបន្ទាប់។

លោក​ សំ សុខ​នឿន ​ប្រធាន​សមាគម​អចលនទ្រព្យ​សកល បាន​មានប្រសាសន៍ថា បើសិនជា​កម្ពុ​ជាមាន​វ៉ាក់សាំង ហើយ​វ៉ាក់សាំង​នោះ មាន​ប្រសិទ្ធភាព និង​អាច​ទប់ស្កាត់​ការចម្លង​នៃ​ជំងឺ​កូ​វីដ១៩បាន​នោះ កម្ពុជា​នឹង​ទទួលបាន​ការវិនិយោគ នឹងធ្វើ​ឲ្យ​មាន​កំនើន​នៃ​វិស័យ​អចលនទ្រព្យ ដែល​ស្ថានភាព​នឹង​អាច​ល្អប្រសើរ​ជាង កាលពី២០១៩ទៅទៀត ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here