ធនាគារ​អេស៊ីលីដា​ចំណេញ​រហូតដល់​ជាង ១៤០លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំមុន

ដោយៈ​លក្ខិណា

ភ្នំពេញៈ ទោះបី​ឆ្នាំ២០២០កន្លងទៅនេះ សេដ្ឋកិច្ចកម្ពុជា​ជួប​វិបត្តិ​ដោយសារតែ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ១៩ក្ដី តែ​វិស័យ​ធនាគារ​នៅតែមាន​ដំណើរ​ការល្អ និង​ទទួលបាន​ប្រាក់ចំណេញ​ដដែល។

ជាក់ស្ដែង​ធនាគារ​អេស៊ីលីដា​រកបាន​ប្រាក់ចំណេញ ប្រមាណ១៤១លាន​ដុល្លារ​អាមេរិក ទោះបី​វិស័យផ្សេងៗជួប​វិបត្តិ​យ៉ាងណាក្ដី ។ នេះ​បើតាម​របាយការណ៍​រប​ស់​ធនាគារ​អេស៊ីលីដា​ចេញផ្សាយ​កាលពីពេលថ្មីៗនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម​របាយការណ៍​ដដែល​បាន​បង្ហាញថា ប្រាក់ចំណេញ១៤១លាន​ដុល្លារ​អាមេរិក គឺជា​ប្រាក់ចំណេញ​ក្រោយ​បង់ពន្ធ​រួច ហើយ​បើ​ធៀប​នឹង​ឆ្នាំ២០១៩មាន​កំនើន​ប្រមាណ១៧ភាគរយ ខណៈ​កំណើន​អាជីវកម្ម ត្រូវបាន​ប្រធាន​ធនាគារ​នេះ​ប្រកាសថា​ចំនេញ​ប្រមាណ១៥ភាគរយ ។

លោក​បណ្ឌិត​អ៊ិន ចាន់នី​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បាន​មានប្រសាសន៍ថា ការទទួលបាន​ប្រាក់ចំណេញ​និង​កំណើន​អាជីវកម្ម របស់​ធនាគារ​អេស៊ីលីដា ក៏ដូចជា​ធនាគារ​ដទៃ​ទៀត ដោយសារតែ​ការអនុគ្រោះ​របស់​ធនាគា​រ​ជាតិ ក៏ដូចជា រាជរដ្ឋាភិបាល​ក្នុងអំឡុងពេល​វិបត្តិ​កូ​វីដ១៩ ។

លោក​ថា “ក្នុងអំឡុងពេល​មាន​វិបត្តិ​កូ​វីដ១៩ រដ្ឋាភិបាល​បាន​ជួយ​យើង​ច្រើន ដូចជា​ការណែនាំ​ឱ្យ​រៀបចំ​ឥណទាន​ឡើងវិញ ការអនុគ្រោះផ្សេងៗមួយចំនួនទៀត​ផងដែ​រ” ។

លោក​បណ្ឌិត​បន្តថា ក្នុង​ឆ្នាំ២០២០កន្លងទៅ បណ្ដា​ធនាគារ​ទាំងអស់​បាន​ហែល​ឆ្លង​នូវ​ឧបសគ្គ​ជាច្រើន រហូត​បានសម្រេច​លទ្ធផល​បាន​ប្រសើរ ហើយ​ឆ្នាំ២០២១នេះ ធនាគារ​ទាំងអស់​ក៏​រំពឹងថា អ្វីៗនឹង​ប្រសើរ​ឡើងវិញ​ដូច​ក្នុង​ឆ្នាំ២០១៩ ជាមួយនឹង​ការរំពឹង​ពី​ការបញ្ចប់​នៃ​វិបត្តិ​កូ​វីដ១៩ ដោយសារតែ​ការរកឃើញ​នៃ​វ៉ាក់សាំង​ប្រឆាំងនឹង​កូ​វីដ១៩ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here