អ្នកជំនាញ​អន្តរជាតិ៖ ពេលនេះ​ជា​វេលា​ដ៏​ល្អ​ក្នុងការ​បោះទុន​ក្នុង​វិស័យ​អចលនទ្រព្យ

ដោយ៖ សាវុធ

ភ្នំពេញ៖ អ្នកជំនាញ​អន្តរជាតិ​បាន​លើកឡើងថា ជាមួយនឹង​សេដ្ឋកិច្ច​កំពុង​មានការ​ការ​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស និង​តម្លៃ​ផ្ទះ​គួរឱ្យ​ទាក់ទាញ វា​ជា​ពេលវេលា​ដ៏​ល្អ សម្រាប់​វិនិយោគិន ក្នុងការ​បោះទុន​ក្នុង​វិស័យ​អចលនទ្រព្យ។ នេះ​បើ​យោងតាម​ការចេញផ្សាយ របស់​សារព័ត៌មាន Business Standard នៅ​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១។

អ្នកនា​ញ​បាន​លើកឡើងថា ជាទូទៅ​មិន​ថា​នៅ​ប្រទេស​កម្ពុជា និង​បណ្តាល​ប្រទេសផ្សេងៗទៀត អ្នក ដែលមាន​ថវិកា​ច្រើន ហើយ​កំពុង​សម្លឹង​រកមើល​ការវិនិយោគ​ទិញ​លំនៅដ្ឋាន​ឥឡូវនេះ អាចជា​ជម្រើស​ដ៏​ល្អ​មួយ សម្រាប់​ទស្សនវិស័យ​វែងឆ្ងាយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការរំពឹងទុក​ផលចំណេញ​ត្រឡប់មកវិញ​របស់​វិនិយោគិន ពី​ការវិនិយោគ​លើ​អចលនទ្រព្យ នឹងមាន​លទ្ធផល​ល្អ ដោយសារ​ការវិនិយោគ​លើ​អចលនទ្រព្យ គឺ​ការវិនិយោគ​មួយ​មាន​សុវត្ថិភាព ស្របពេល​កំណើនសេដ្ឋកិច្ច​ត្រូវបាន​រំពឹងទុក​ថា​នឹងមាន​សញ្ញា​វិជ្ជមាន​នៅ​ឆ្នាំនេះ។ យោងតាម​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ផ្នែក​អចលនៈទ្រព្យ ANAROCK។

លោក Prashant Thakur ប្រធាន​ក្រុមហ៊ុន ANAROCK Property ដែលមាន​មូល​ដ្ឋា​នៅ​ឥណ្ឌា បាន​ថ្លែងថា មិន​ថា​នៅ​ប្រទេស​ឥណ្ឌា ឬ​ប្រទេស​ដទៃទៀត​ទេ ក្នុងតំណាក់កាល​នេះ វិនិយោគិន​ត្រូវតែមាន​សកម្ម​វិនិយោគ​ឡើងវិញ ហើយ​បើ​មិន​ដូច្នេះ​ទេ ការទទួលបាន​ប្រាក់ចំណេញ​យ៉ាង​ឆាប់រហ័ស និង​ច្រើន​ពី​អចលនទ្រព្យ នឹង​អាច​រសាត់​បាត់​នា​មុខឆាប់ៗនេះ។

លោក​បាន​បន្តថា វិនិយោគិន ត្រូវតែ​បោះជំហាន​ក្នុង​ទីផ្សារ​អចលនទ្រព្យ​នាពេលនេះ ព្រោះ​ផលចំណេញ​ត្រឡប់មកវិញ ពី​ការវិនិយោគ​ច្បាស់​ណាស់ ដែល​វិនិយោគិន​ទទួលបាន នាពេល​អនាគត។

លោក​បាន​ថ្លែង​ទៀតថា ការវិនិយោគ​លើ​អចលនទ្រព្យ​រយៈពេល​ខ្លី​មិនទាន់​ទទួលបាន​ផលចំណេញ​នោះទេ ប៉ុន្តែ​ការកើនឡើង​នៃ​តម្រូវការ​នឹងធ្វើ​ឱ្យ​តម្លៃ​ឡើងថ្លៃ​រយៈពេល​វែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here