តើ​អ្វី​ជា​ផ្សា​រមូល​ប​ត្រ​កម្ពុជា និង​តម្លៃ​ភាគហ៊ុន​ឡើង​ចុះ​ដូចម្តេច?

ដោយ​គង់ ម៉ា​លីន

ភ្នំពេញៈ តើ​អ្វី​ទៅជា​បោះ​លក់​មូល​ប​ត្រ​ឬ​ការបោះ​លក់​ភាគហ៊ុន និង​មូល​ប​ត្រ​បំ​ណុ ល​គេហទំព័រ​អចលនទ្រព្យ និង​សេដ្ឋកិច្ច​ឈានមុខ​គេ Cambodiabanknews.com សូម​លើកយក​ចំណេះដឹងខ្លះៗទាក់ទង​នឹង​វិស័យនេះ។

ការលក់​ភាគហ៊ុន និង​ការលក់​មូល​ប​ត្រ​បំណុល​ជា​ផលិតផល​ពីរ​ផ្សេងគ្នា ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​ស៊ូ សុជាតិ អគ្គនាយក​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា បច្ចុប្បន្ន​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាននិងកំពុង​ធ្វើការ​ជាមួយ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា ដោយបាន​អនុ​ញ្ញា​ត្ត​ឲ្យ​ក្រុមហ៊ុន​ចំនួន៥ បោះផ្សាយ​លក់​មូល​ប​ត្រ ដែល​ក្រុមហ៊ុន​ទាំងនោះ​រួមមាន រដ្ឋាករទឹក​ស្វ​យ័​ត្ន​ក្រុងភ្នំពេញ កំពង់ផែ​ស្វ​យ័​ត្ន​ក្រុងភ្នំពេញ កំពង់ផែ​ស្វ​យ័​ត្ន ខេត្ត​ព្រះសីហនុ រោងចក្រ​កាត់ដេរ​ហ្គ្រេ​ន​ធ្វី​ន និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ជាដើម។

អ្វី​ជាទី​ផ្សា​រមូល​ប​ត្រ

ទីផ្សារ​មូល​ប​ត្រ ជា​កន្លែង​ជួបគ្នា​រវាង​អ្នកទិញ និង​អ្នកលក់​ដែលមាន​ការព្រមព្រៀង គ្នា ដើម្បី​បោះ​លក់​មូល​ប​ត្រ ឬ​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​របស់ខ្លួន​ដល់​សាធារណៈជន ដែល​សាធារណៈជន​អាច​ទិញ​ភាគហ៊ុន​វិនិយោគ ហើយ​អ្នកទិញ​បាន​ក្លាយជា​ម្ចាស់​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​នោះ។

អ្នកវិនិយោគ​លើ​ភាគហ៊ុន ឬ​មូល​ប​ត្រដែ​លបោះ​លក់ ដោយ​ក្រុមហ៊ុន​ណាមួយ អាច​ទទួលបាន​ប្រាក់ចំណេញ ឬ​ខាត អាស្រ័យ​លើ​ក្រុមហ៊ុន​នោះ​រកស៊ី​ខាត​ឬ​ចំណេញ។ អ្នកវិនិយោគ​អាច​លក់​ហ៊ុន​របស់ខ្លួន នៅពេល​តម្លៃ​ភាគហ៊ុន​នោះ​ឡើងថ្លៃ ហើយ​អាច​ទទួលបាន​ផលចំណេញ ប៉ុន្តែ​បើ​ភាគហ៊ុន​ក្រុមហ៊ុន​ដែល​ខ្លួន​បាន​វិនិយោគ​នោះ​ធ្លាក់ចុះ អ្នកវិនិយោគ​ត្រូវ​ខាតបង់។

ប៉ុន្តែ​អ្នកវិនិយោគ​ក៏​មិន​ខាតបង់​ដែរ ប្រសិនជា​អ្នកវិនិយោគ​ទិញ​ភាគហ៊ុន​នោះ រក្សាទុក​ភាគហ៊ុន​របស់ខ្លួន រង់ចាំ​រហូតដល់​ភាគហ៊ុន​នោះ​ឡើងថ្លៃ ចាំ​លក់​អ្នកវិនិយោគ​នោះ​មិន​រង​ការខាតបង់​នោះទេ ប៉ុន្តែ​ជាការ​កប់​នូវ​ដើមទុន​ដែល​ខ្លួន​វិនិយោគ​ផងដែរ។

ការឡើង​ចុះ​នៃ​ថ្លៃ​ភាគហ៊ុន

ការឡើង​ចុះ​នៃ​ថ្លៃ​ភាគហ៊ុន ដែល​អ្នកវិនិយោគ​តែងតែ​បារម្ភ និង​ចង់ដឹង ស្ថិតនៅក្នុង​ភាព​ស្មុ​គ្រ​ស្មាញ ប៉ុន្តែ​ការឡើង​ថ្លៃ​ភាគហ៊ុន​អាស្រ័យ​លើ​ការបញ្ជាទិញ ការកើនឡើង​នូវ​តម្រូវការ និង​ចរន្ត​នៃ​ការទិញ​លក់​មាន​ភាព​ស​កម្ម ប៉ុន្តែ​វា​អាស្រ័យ​លើ​ស្ថានភាព​របស់​ក្រុមហ៊ុន​បោះ​លក់​មូល​ប​ត្រ ឬ​ប័ណ្ណ​ភាគហ៊ុន​ចំណេញ​ឬ​ខាត​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here