ប្រតិបត្តិករធនាគារ៖ ការដាក់ប្រាក់បញ្ញើមានកាលកំណត់ជាផ្នែកមួយនៃការវិនិយោគ

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ បច្ចុប្បន្ននេះ ការដាក់ប្រាក់បញ្ញើ ភាគច្រើនធ្វើឡើងតាមបញ្ជរតែប៉ុណ្ណោះ ដែលតម្រូវឱ្យអតិថិជនត្រូវទៅធ្វើដំណើរទៅកាន់បញ្ជរធនាគារនីមួយៗ ដើម្បីធ្វើប្រតិបត្តិការដាក់ប្រាក់របស់ខ្លួន តែដោយសារតែបច្ចេកវិទ្យាកាន់តែរីកចម្រើន ការដាក់បញ្ញើក៏ត្រូវឡើង តាមរយៈម៉ូបាលអេបវិញម្ដង។

ប្រតិបត្តិករធនាគារបានលើកឡើងថា ការដាក់ប្រាក់បញ្ញើមានកាលកំណត់តាមម៉ូបាលអេប គឺជាផ្នែកមួយនៃការវិនិយោគ ដោយមិនបាច់ខំប្រឹងឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីសុខ សោភានាយិកាប្រតិបត្តិទីផ្សារ នៃធនាគារអេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា ការដាក់ប្រាក់បញ្ញើមានកាលកំណត់តាមម៉ូបាលអេប គឺទទួលបានអត្ថប្រយោជន៍ច្រើនជាងការដាក់តាមបញ្ជរ ហើយទទួលបានអត្រាការប្រាក់ខ្ពស់ជាងការដាក់នៅតាមបញ្ជរផងដែរ។

លោកស្រីបានបន្ថែមទៀតថា ការដាក់ប្រាក់បញ្ញើមានកាលកំណត់តាមម៉ូបាលអេប គឺមិនតម្រូវឱ្យអតិថិជនធ្វើដំណើរទៅកាន់បញ្ជរ ដែលនាំឱ្យខាតពេលវេលា និងត្រូវចំណាយសម្រាប់ធ្វើដំណើរ ថែមទាំងមានអត្រាប្រាក់ទាបជាងការដាក់តាមម៉ូបាលអេបទៅទៀត។

លោកស្រីបានថ្លែងថា “ធនាគារ បាននិងកំពុងលើកទឹកចិត្តដល់អតិថិជន ក្នុងការធ្វើប្រតិបត្តិការដាក់ប្រាក់បញ្ញើតាមរយៈម៉ូបាលអេប ហើយអតិថិជនក៏អាចដាក់បានភ្លាមៗ នៅពេលខ្លួននឹកឃើញភ្លាម ព្រមទាំងអាចចំណេញបានភ្លាមៗផងដែរ”។

លោកស្រីបន្តថា អតិថិជនរបស់អេស៊ីលីដា អាចដាក់ប្រាក់បញ្ញើមានកាលកំណត់១ខែ ២ខែ ឬ៣ខែ ទៅតាមការចង់បានរបស់អតិថិជន បើសិនជាអតិថិជនគិតថាទឹកប្រាក់នោះ មិនទាន់ប្រើប្រាស់ ដូច្នេះពួកគាត់អាចដាក់ចូលទៅកាន់គណនីមានកាលកំណត់តាមម៉ូបាលអេប នឹងទទួលបានប្រាក់ចំណេញច្រើនជាងការដាក់តាមបញ្ជរ។

លោកស្រីបន្ថែមថា អ្វីដែលពិសេសសម្រាប់ឆ្នាំ២០២១នេះ គណនីចរន្តផ្លើស ក៏បានផ្ដល់អតិថិជនដល់អតិថិជនរបស់ខ្លួនដែរ។ រាល់ប្រតិបត្តិការគឺនៅរក្សាដដែល ដោយអតិថិជនអាចដក ឬប្រើប្រាស់ទឹកប្រាក់ ដែលមានក្នុងគណនីនោះដដែល តែធនាគារនឹងបន្ថែមអត្រាការប្រាក់ជូនអតិថិជន ពីលើអ្វីដែលធ្លាប់មានពីមុន។ នេះគឺជាអ្វីដែលធនាគារផ្ដល់ជូនអតិថិជន ដែលគាំទ្រធនាគារកន្លងមក និងបន្តគាំទ្របន្តទៀត។

បើតាមលោកបណ្ឌិតអ៊ិន ចាន់នីប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានថ្លែងកន្លងមកថា ក្នុងឆ្នាំ ២០២១ ធនាគារនឹងជំរុញឱ្យអតិថិជនប្រើប្រាស់អេបរបស់ខ្លួនកាន់តែច្រើន ខណៈបច្ចុប្បន្ននេះ មានអតិថិជនប្រមាណ១,៧លាននាក់កំពុងប្រើប្រាស់រួចហើយ។ ហើយធនាគារក៏នឹងទាក់ទាញយកអតិថិជនដាក់ប្រាក់បញ្ញើសន្សំឱ្យបាន៣លាននាក់ផងដែរ ក្នុងឆ្នាំ២០២១នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here