អ្នកវិនិយោគ​នៅ​ប្រទេស​ថៃ​ចាប់ផ្តើម​បង្ហាញ​ទំនុកចិត្ត​ក្នុងការ​វិនិយោគ​ឡើងវិញ

ដោយៈ សាវុធ

ភ្នំពេញៈ សហព័ន្ធ​នៃ​អង្គការ​ទីផ្សារ​មូលធន​ថៃ (Fetco) បាន​រាយការណ៍​ថា ស​ន្ទ​ស្សន៍ នៃ​ទំនុកចិត្ត​របស់​វិនិយោគិន​ថៃ បាន​កើនឡើង១,៥ភាគរយ នៅក្នុង​ខែមករា ឆ្នាំ២០២១ ដែល​ការកើនឡើង​ក​ក្នុង​រយៈ​ពីរ​ខែ​ជាប់​គ្នា គិត​ចាប់តាំងពី​ខែធ្នូ ឆ្នាំមុន។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ពី​The Nation នៅ​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ។

លោក Paiboon Nalinthrangkurn ប្រធាន​សហព័ន្ធ Fetco បាន​ថ្លែងថា ស​ន្ទ​ស្សន៍​នេះ បាន​កើន​ឡើងដល់១៣២.៥៥ពិន្ទុ ដោយ​ផ្អែកលើ​រំហូរ​ចូល នៃ​មូលនិធិ​បរទេស ការទទួលបាន​វ៉ាក់សាំង​កូ​វីដ១៩ និង​ការ​ប្រតិបត្តិការ របស់​ក្រុមហ៊ុន ដែល​បាន​ចុះបញ្ជី​នៅក្នុង​ផ្សារ​ហ៊ុន​ថៃ (SET) ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនេះ កត្តា​ធ្លាក់ចុះ ដែល​បណ្តាលឱ្យមាន​ភាព​មិន​ប្រាកដប្រជា សម្រាប់​វិនិយោគិន អាចមកពី​ការផ្ទុះ​ឡើង​ជំងឺ​កូ​វីដ១៩ ។ កាលថ្មីៗនេះ ការព្រួយបារម្ភ​អំពី​សេដ្ឋកិច្ច​របស់​តំបន់​ប្រើប្រាស់​អឺរ៉ូ និង​ការធ្លាក់ចុះ​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ។

លោក​បន្ថែមថា បច្ចុប្បន្ននេះ វិនិយោគិន​បាន​ងាក ទៅរក​ការវិនិយោគ​លើ​វិស័យ​ថាមពល គីមី​ឥន្ធនៈ និង​ពាណិជ្ជកម្ម​ជាដើម។ ពួកគេ​បានបង្ហាញ​ចំណាប់អារម្មណ៍​តិចតួច​លើ​វិស័យ​ទេសចរណ៍ និង​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ដែក ក៏ដូចជា​មូលនិធិ​អចលនទ្រព្យ និង​ការវិនិយោគ​លើ​អចលនទ្រព្យ។

លោក Paiboon ព្យាករ​ថា ទីផ្សារ​ភាគហ៊ុន​ថៃ នឹង​កើន​ដល់១.៦០០ពិន្ទុ​នៅ​ឆ្នាំនេះ ពី​ការហូរចូល​នៃ​មូលនិធិ​បរទេស ដែល​បាន​ជំរុញ​ដោយ​ការ​ងើប​ឡើងវិញ នៃ​សេដ្ឋកិច្ច​នៅ​ឆមាស​ទី២ ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅក្នុង SET និង​ការទទួលបាន​វ៉ាក់សាំង​កូ​វីដ១៩ ។

លោក​បន្ថែមថា ទន្ទឹមនឹងនេះ ការធ្វើ​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា នឹង​ជះឥទ្ធិពល​តិចតួច​ដល់ទី​ផ្សារភាគហ៊ុន​ថៃ ព្រោះ​ប្រាក់ចំណូល​របស់​ថៃ​ពី​អាជីវកម្ម នៅ​មួយ​មី​យ៉ាន់​ម៉ា​នៅមានកម្រិត​ទាប។

លោក​បាន​មានប្រសាសន៍ថា “ទោះយ៉ាងណា យើង​សូម​ព្រមាន​វិនិយោគិន ឱ្យប្រើ​ការសម្រេចចិត្ត​ច្បាស់លាស់ មុនពេល​ទិញ​ភាគហ៊ុន ដែលមាន​ការរំពឹងទុក​ខ្ពស់ ដូចជា GameStop នៅក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក ពីព្រោះ​តម្លៃ​អាច​ធ្លាក់ចុះ​យ៉ាងខ្លាំង ដោយសារ​វា​មាន​ហានិភ័យ​ខ្ពស់” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here