បណ្តាមេដឹកនាំអឺរ៉ុបសម្រេចទម្លាក់កញ្ចប់ថវិកា ២ទ្រីលានដុល្លារ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ

ដោយ៖ ម៉ាណេត
អន្តរជាតិ៖ បណ្តាមេដឹកនាំអឺរ៉ុបបានយល់ព្រមបង្កើតមូលនិធិសង្គ្រោះសេដ្ឋកិច្ចចំនួន ៧៥០ ពាន់លានអឺរ៉ូ (៨៥៨ ពាន់លានដុល្លារ) ដើម្បីកសាងសេដ្ឋកិច្ចអឺរ៉ុបឡើងវិញ ដែលរងគ្រោះដោយវិបត្តិជំងឺសកល បន្ទាប់ពីការពិភាក្សាអស់រយៈពេលជិត៥ថ្ងៃ។

គណៈកម្មការអឺរ៉ុបនឹងខ្ចីប្រាក់នេះនៅលើទីផ្សារហិរញ្ញវត្ថុចំនួន ៣៩០ពាន់លានអឺរ៉ូ (៤៤៦ ពាន់លានដុល្លារ) ដែលពាក់កណ្តាលនៃកញ្ចប់ថវិកានៃជាជំនួយឥតសំណង។ ថ្នាក់ដឹកនាំក៏បានឯកភាពលើថវិកាថ្មីរបស់សហភាពអឺរ៉ុបជិត ១,១ ទ្រីលាន (១,៣ សែនកោដិដុល្លារ) សម្រាប់ឆ្នាំ ២០២១-២០២៧ ដែលធ្វើឱ្យកញ្ចប់សង្គ្រោះសេដ្ឋកិច្ចសរុប ១,៨ ទ្រីលាន (២ ទញរីលានដុល្លារ)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មេដឹកនាំអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីប្រកាសរួមមួយថា “វាជាកញ្ចប់ប្រកបដោយមហិច្ឆតា និងទូលំទូលាយ ជាមួយនឹងការខិតខំប្រឹងប្រែងស្តារឡើងវិញនូវសេដ្ឋកិច្ច ដែលមានគោលបំណងដោះស្រាយផលប៉ះពាល់នៃវិបត្តិ ដែលមិនធ្លាប់មានពីមុនមក ដើម្បីផលប្រយោជន៍ដ៏ប្រសើរបំផុតរបស់សហភាពអឺរ៉ុប”។

កិច្ចព្រមព្រៀងនេះផ្តោតសំខាន់ទៅលើការផ្តល់មូលនិធិនៅទូទាំងសសរស្តម្ភទាំងបី ដូចជាជួយដល់អាជីវកម្មនានាឱ្យងើបឡើងវិញពីជំងឺរាតត្បាត ដាក់ចេញនូវវិធានការណ៍ថ្មីៗដើម្បីធ្វើកំណែទម្រង់សេដ្ឋកិច្ចក្នុងរយៈពេលវែង និងវិនិយោគដើម្បីជួយប្រឆាំងនឹង “វិបត្តិនាពេលអនាគត”។

ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានថ្លែងនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃអង្គារថា “យើងបានធ្វើវា! អឺរ៉ុបខ្លាំង។ អឺរ៉ុបរួបរួមគ្នា។ នេះគឺជាកិច្ចព្រមព្រៀងដ៏ល្អនេះ ជាកិច្ចព្រមព្រៀងដ៏រឹងមាំ ហើយសំខាន់បំផុតនេះគឺជាកិច្ចព្រមព្រៀងត្រឹមត្រូវសម្រាប់អឺរ៉ុបនាពេលបច្ចុប្បន្ននេះ”។

លោក Michel បាននិយាយថា នេះជាលើកទីមួយហើយដែលសមាជិកនៃសហភាពអឺរ៉ុបកំពុង “អនុវត្តរួមគ្នាសេដ្ឋកិច្ចរបស់យើងប្រឆាំងនឹងវិបត្តិនេះ”។

អឺរ៉ុបកំពុងប្រយុទ្ធប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ចដ៏ធំ ដែលបណ្តាលមកពីជំងឺរាតត្បាត ហើយប្រទេស ដែលរងគ្រោះខ្លាំងជាងគេដូចជាអ៊ីតាលី និងអេស្បាញ ដែលត្រូវការជំនួយសង្គ្រោះសេដ្ឋកិច្ចថ្មីនេះ។

គណៈកម្មការអឺរ៉ុប បាននិយាយកាលពីដើមខែនេះថា ខ្លួនរំពឹងថាសេដ្ឋកិច្ចរអឺរ៉ុបនឹងធ្លាក់ចុះ ៨,៣ ភាគរយ ក្នុងឆ្នាំ ២០២០ ដែលជាអត្រាអាក្រក់ជាងការធ្លាក់ចុះ ៧,៤ ភាគរយ ដែលបានព្យាករណ៍កាលពី ២ ខែមុន៕ CNN

LEAVE A REPLY

Please enter your comment!
Please enter your name here