ទំហំ​ឥណទាន​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​កើនឡើង​ដល់​ជាង ៤៦០០លាន​ដុល្លារ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ សមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គល បាន​បន្ត​កើន​ឡើងជា​លំដាប់  ខណៈ​ឥណទាន​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន មាន​ចំណែក​ជិត​ពាក់កណ្តាល នៃ​សមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គល​ចំនួន៩,៧៦ពាន់​លាន​ដុល្លារ​នៅ​ត្រីមាស​ទី៤ ឆ្នាំ២០២០ ។ នេះ​បើ​យោងតាម​ការ​របាយការណ៍​ចុងក្រោយ​របស់​ក្រុមហ៊ុន​ក្រេ​ឌី​ត ប្យួ​រ៉ូ ខេ​ម​បូ​ឌា ខូ អិ​ល​ធី​ឌី (CBC)។

ឥណទាន​លក្ខណៈ​បុគ្គល បង្ហាញ​អំពី​បំណង​របស់​អ្នកប្រើប្រាស់ ក្នុងការ​ទទួលបាន​ឥណទាន​ក្នុង​លក្ខណៈ​ជា ឥណទាន​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន ប័ណ្ណឥណទាន និង​កម្ចី​អចលនទ្រព្យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍​បានឱ្យដឹងថា “សមតុល្យ​ឥណទាន​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន មាន​ចំណែក៤៧,៤០ភាគរយ ស្មើនឹង​ជាង ៤.៦២ពាន់​លាន​ដុល្លារ នៃ​សមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គល។ បើទោះបីជា​ចំនួន​គណនី នៃ​កម្ចី​អចលនទ្រព្យ​មាន​ចំនួន​ត្រឹម១០,៧៦% នៃ​ចំនួន​គណនី​សរុប ក៏ប៉ុន្តែ​ចំនួន​នេះ​មាន​ទំហំ​ច្រើនជាង​ពាក់កណ្តាល នៃ​សមតុល្យ​ឥណទាន​សរុប” ។

សមតុល្យ​ប័ណ្ណឥណទាន មាន​ចំណែក​តូច​គឺ​ត្រឹមតែ០,៦១ភាគរយ​ប៉ុណ្ណោះ។ និយាយ​ជារួម កំណើន​វិជ្ជមាន​មាននៅ​គ្រប់​តំបន់​ទាំងអស់​ដូចជា តំបន់​ទំនាប+៧,៧ភាគរយ តំបន់​ខ្ពង់រាប+៧,៣ភាគរយ តំបន់ឆ្នេរ+៦,៦ភាគរយ និង​តំបន់​ទន្លេសាប+៤,៨ភាគរយ។

លោក​អឿ សុធា​រ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ក្រេ​ឌី​ត ប្យួ​រ៉ូ ខេ​ម​បូ​ឌា ខូ អិ​ល​ធី​ឌី​មានប្រសាសន៍​នៅក្នុង​របាយការណ៍​ថា នៅក្នុង​ត្រីមាស​ទាំងពីរ​ចុង​ក្រោយនេះ​ទីផ្សារ​ឥណទាន​មាន​ភាព​វិជ្ជមាន។

លោក​បាន​ថ្លែងថា “ទោះបីជា​មានការ​កើនឡើង នៃ​ពាក្យស្នើសុំ​ឥណទាន​លក្ខណៈ​បុគ្គល និង​ដំណើរការ​ឥណទាន​លក្ខណៈ​បុគ្គល អនុ​បាទ​នៃ​គណនី​ប្រាក់កម្ចី​ជាមួយនឹង​ការសង​យឺត៣០ថ្ងៃ ហួស​កាលបរិច្ឆេទ​កំណត់ នៅត្រឹម​នៅ​គ្រប់​តំបន់​ទាំង​អស់នៃ​ព្រះរាជាណាចក្រ​កម្ពុជា” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here