សេដ្ឋីវ័យក្មេងនៅកម្ពុជាភាគច្រើនជាអ្នករកស៊ីវិស័យអចលនទ្រព្យ

ដោយ៖ លក្ខិណា

ភ្នំពេញ៖ សេដ្ឋីវ័យក្មេងជាច្រើននៅកម្ពុជាថ្មីៗនេះ ភាគច្រើនត្រូវបានគេមើលឃើញថា ផ្ដើមចេញពីវិស័យអចលនទ្រព្យ ខណៈវិស័យនេះ ត្រូវបានរាជរដ្ឋាភិបាលក៏បានចាត់ទុកជាវិស័យស្នូល សម្រាប់ទប់កំណើនសេដ្ឋកិច្ចជាតិក្នុងពេលវិបត្តិ។

សេដ្ឋីវ័យក្មេង ដែលត្រូវបានកត់សម្គាល់ថាមានសន្ទុះលឿននោះ មានដូចថា អ្នកឧកញ៉ាឡេង ណាវ៉ាត្រា ជាអតីតពលករមកពីប្រទេសកូរ៉េ និងទើបចាប់ផ្ដើមជំនួញក្នុងវិស័យអចលនទ្រព្យ រយៈពេលប្រមាណ១០ឆ្នាំប៉ុណ្ណោះ ដោយផ្ដើមចេញពីអាជីវកម្មដីឡូត៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រោយមកសេដ្ឋីរូបនេះ ក៏បានចាប់ផ្ដើមជាមួយគម្រោងសង់លំនៅដ្ឋានលក់ ហើយក៏ទទួលបានជោគជ័យជាបន្តបន្ទាប់។

ក្រៅពីសេដ្ឋីរូបនេះក៏មានបុគ្គលជាច្រើនទៀត បានចាប់ផ្ដើមធ្វើអាជីវកម្ម ក្នុងវិស័យអចលនទ្រព្យ មិនថាតែអ្នកអភិវឌ្ឍន៍ ភ្នាក់ងារអចលនទ្រព្យ ឬអ្នកផ្គត់ផ្គង់សម្ភារៈក្នុងវិស័យនេះឡើយ។

លោកឧកញ៉ាហួត ជាអគ្គនាយកក្រុមហ៊ុននាំចូលនិងចែកគ្រឿងសំណង់នៅក្នុងកម្ពុជាមួយរូប ក៏បាននិយាយថា ក្នុងពេលប្រទេសកំពុងអភិវឌ្ឍន៍តម្រូវការគ្រឿងសំណង់ គឺមានកំណើនជាបន្តបន្ទាប់ ដូច្នេះ អ្នកចាប់ផ្ដើមអាជីវកម្មនេះ ក៏នឹងទទួលបានឱកាសរកប្រាក់ចំណេញផងដែរ។

លោកឧកញ៉ាគីម ហ៊ាងជាសេដ្ឋីមួយរូបក្នុងវិស័យអចលនទ្រព្យក៏បានលើកឡើងផងដែរថា កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះសក្ដានុពលនៃការអភិវឌ្ឍលើអចលនទ្រព្យនៅតែមានបន្តបន្ទាប់ទៀត។ បើធៀបជាមួយប្រទេសរីកចម្រើន កម្ពុជានៅដើរក្រោយគេខ្លាំងណាស់ ប្រទេសខ្លះដើរមុនកម្ពុជា២០ឆ្នាំ ហើយខ្លះ៣០ឆ្នាំ តែក៏មានប្រទេសខ្លះដើរក្រោយកម្ពុជាដែរ។

លោកឧកញ៉ាបន្តថា ការអភិវឌ្ឍវិស័យអចលនទ្រព្យនៅតែមានឱកាស ដូច្នេះ អ្នកមានបានពីវិស័យនេះ នឹងនៅតែមានឱកាសដូចគ្នា ។

លោកវង្សី វិស្សុតរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងកន្លងមកនេះថា វិស័យអចលនទ្រព្យជាពិសេសសំណង់ ក្នុងឆ្នាំ២០២០នេះ បានរួមចំណែកមួយទប់សេដ្ឋកិច្ចកម្ពុជា មិនឱ្យធ្លាក់ចុះខ្លាំង ដោយសារតែសកម្មភាពនៃសំណង់ នៅតែបន្តអនុវត្តន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here