ដោយៈ សាវុធ
ភ្នំពេញៈ ទោះបីសិ្ថតក្នុងអំឡុងមានវិបត្តិកូវីដ១៩ ដែលបង្កផលប៉ះពាល់សេដ្ឋកិច្ចពិភពលោក រួមានទាំងកម្ពុជាក៏ដោយ ក៏គម្រោងអភិវឌ្ឍន៍អចលនទ្រព្យធំៗចំនួន៣ នៅទីក្រុងភ្នំពេញ បានប្រកាសបញ្ចប់ការសាងសង់របស់ខ្លួន នៅចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១ ដើម្បីត្រៀមបម្រើឱ្យទីផ្សារ និងសេវាកម្មអចលនទ្រព្យនាពេលមុខឆាប់។
គម្រោងអភិវឌ្ឍន៍អចលនទ្រព្យធំៗចំនួន៣ ដែលបានប្រកាសបញ្ចប់ការសាងសង់នេះ មានដូចជា ទី១) ក្រុមហ៊ុន ម៉ារីថាម អសិត ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ម៉ារីថាម គ្រុប នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានរៀបចំពិធីបិទបញ្ចប់ការសាងសង់ គ្រោងអគារការិយាល័យទំនើបរបស់ខ្លួន ដែលមានឈ្មោះថា «Maritime Tower»។
អគារការិយាល័យទំនើបនេះ មានកម្ពស់២៦ជាន់ និងវិនិយោគទឹកប្រាក់៣០លានដុល្លារអាមេរិក ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) នឹងក្លាយទៅជាតំបន់ធុរកិច្ចដ៏មានសក្តានុពល ប្រមូលផ្ដុំទៅដោយអគារទំនើបៗមជ្ឈមណ្ឌលពាណិជ្ជកម្មខ្នាតអន្តរជាតិ។
អគារការិយាល័យលំដាប់អន្តរជាតិ តម្លៃ៣០លានដុល្លារ «Maritime Tower» ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ហើយគ្រោងបញ្ចប់ដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០២១នេះ។
ទី២) ដោយមានកម្ពស់ជាង៣០ជាន់ គម្រោងសណ្ឋាគារផ្កាយប្រាំ និងខុនដូ វីនដាម (Wyndham) របស់មជ្ឈមណ្ឌលលីស៊ីនCEO ដែលស្ថិតនៅក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានបញ្ចប់គ្រោងអគារ និងកសាងដល់ជាន់ដំបូល នៅឆ្នាំ២០២២ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរ។
ជាក់ស្ដែង នៅថ្ងៃទី២៥ ខែមករា មជ្ឈមណ្ឌលលីស៊ីន CEO បានប្រារព្ធពិធីបញ្ចប់ ការសាងសង់គ្រោងអគារដោយ មានការប្រសិទ្ធិពរពីព្រះសង្ឃ និងការសម្តែង ម៉ុងសាយអមដោយសំឡេងម៉ាស៊ីន របារដែកចុងក្រោយត្រូវបានបិទជិត។
យោងតាមផែនការក្នុងការសាងសង់ បន្ទាប់របស់ក្រុមហ៊ុនលីស៊ីន CEO បានផ្តោតសំខាន់ទៅលើ រូបរាងខាងក្រៅនៃដំបូលអាគារ ដែលមានរូបរាងពពក និងសំណង់ខាងក្នុង នៃសណ្ឋាគារលំដាប់ផ្កាយ៥ WYDHAM នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ តាមការគ្រោងទុក។
ទី៣ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២០ ជាមួយនឹងការរៀបចំចាក់សាបចុងក្រោយបង្អស់ Morgan Tower ត្រូវបានបញ្ចប់ការសាងសងជាស្ថាពរ។ ចាប់តាំងពីការបុកគ្រឹះនៃ Morgan Tower នៅខែសីហា ឆ្នាំ២០១៨ រហូតដល់បានបញ្ចប់៤៨ជាន់ អស់រយៈពេល២៨ខែ ហើយវាបានផ្តល់នៅចម្លើយដ៏ល្អឥតខ្ចោះ ដល់ម្ចាស់វិនិយោគិន និងដៃគូអាជីវកម្មជាច្រើន។
Morgan ជឿជាក់ថាសកម្មភាពជាក់ស្តែង ជាពាក្យដែលមានឥទ្ធិពលបំផុត ដោយទទូចឲ្យបកស្រាយគោលគំនិត ជាមួយនឹងសកម្មភាពប្រកបដោយប្រសិទ្ធភាព និងមើលឃើញពីភាពរឹងមាំប្រកបដោយគុណភាពខ្ពស់។
ស្ថិតក្រោមបរិយាកាសពិសេស នៃការរីករាលដាលនៃជំងឺ Covid 19 ឆ្នាំ២០២០ Morgan បានទប់ទល់នឹងហានិភ័យ នៃការរីករាលដាលនៃជំងឺCovid19 សម្ភារសំណង់ខ្វះខាត ថ្លៃពលកម្មកើនឡើង និងការលំបាកក្នុងការសាងសង់ក្នុងរដូវវស្សា ហើយបានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ នូវវឌ្ឍនភាពនៃសំណង់ និងស្តង់ដារសំណង់ ហើយខិតខំធ្វើឲ្យសំណង់ នឹងផលិតផលល្អបំផុតតាមស្តង់ដាដ៏តឹងរឹង។
Morgan សង្ឃឹម Morgan Tower នឹងបញ្ជប់ការសាងសង់បានយ៉ាងជោគជ័យ ក្នុងពេលដំណាលគ្នានេះដែរ ក្រុមហ៊ុនត្រៀមនឹងប្រគល់ជូន នៅអគារការិយាល័យ ភាពរ៉ុងរឿង នៃអាជីវកម្មនាពេលអនាគត របស់រាជធានីភ្នំពេញ បានចាប់ផ្តើមលេចចេញជារូបរាង៕