ការនាំចេញរបស់តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុសម្រេចបានទំហំទឹកប្រាក់ជាង១.៥ពាន់លានដុល្លារ

ដោយ៖ សាវុធ

ព្រះសីហនុ៖ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ សម្រេចបានការនាំចេញក្នុងទឹកប្រាក់សរុបជាង១.៥៦ពាន់លានដុល្លារ​សហរដ្ឋអាមេរិកក្នុងឆ្នាំ២០២០ មានកំណើន​២៦.៥២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ទោះបីជាទទួលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ក៏ដោយ។ នេះបើយោងតាមទិន្នន័យរបស់ស្ថានទូតចិនប្រចាំកម្ពុជា ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។

ស្ថានទូតចិនបានឱ្យដឹងទៀតថា នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានចេញសារលិខិតអបអរសាទរចំពោះកំណើននេះ ដល់ក្រុមប្រឹក្សា​ភិបាលនៃតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងព្រមទាំងបានអបអរសាទរចូលឆ្នាំប្រពៃណីចិនដែលនឹង​ខិតជិតមកដល់នាពេលខាងមុខនេះដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ក្នុងក្រុមហ៊ុនផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សារព័ត៌មានបរទេសជាច្រើន បានចុះផ្សាយថា ក្រុងព្រះសីហនុមានមូលដ្ឋានគ្រឹះល្អ សម្រាប់ការអភិវឌ្ឍ​លើគ្រប់​វិស័យ។ ទោះយ៉ាងណាចំនួនប្រជាជនកម្ពុជានៅមានចំនួនតិច ស្របទៅនឹងទីផ្សារថ្មីមានន័យថា ការអភិវឌ្ឍន៍​ខេត្តព្រះសីហនុ នៅតែប្រឈមនឹងកង្វះដើមទុន និងហេដ្ឋារចនាសម្ព័ន្ធបាននឹងកំពុងអភិវឌ្ឍន៍។ ដើមទុនចិន​បាន​ចាប់ផ្តើមជួយប្រទេសកម្ពុជា ឱ្យជៀសផុតពីឧបសគ្គទាំងនេះ។

ក្រុងព្រះសីហនុមានអគារពាណិជ្ជកម្ម និងលំនៅដ្ឋានថ្មីៗជាច្រើន ដែលមានសំណង់ជាច្រើនទៀត ដែលធ្វើរកទីកន្លែងណាមួយ នៅក្នុងទីក្រុងព្រះសីហនុនៅទំនេរនោះទេ។

ខេត្តព្រះសីហនុបានអភិវឌ្ឍន៍ ពីទីក្រុងកំពង់ផែសមុទ្រដ៏ស្ងប់ស្ងាត់ ទៅជាទីក្រុងមានសភាពអ៊ូអរ នៅពេលដែលជនជាតិចិនកាន់តែច្រើនឡើងៗ ជាមួយនឹងការអភិវឌ្ឍក្រុមហ៊ុន និងអចលនទ្រព្យ ដូចទៅនឹងទីក្រុងShenzhen។

និន្នាការនេះ ត្រូវបានអមដោយការកើនឡើង នៃឧស្សាហកម្មសេវាកម្មទីក្រុងជាមួយភោជនីយដ្ឋាន និងសណ្ឋាគារចិន។

រដ្ឋាភិបាលបានដាក់ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្មពហុបំណងនៅក្នុងគោលនយោបាយ​អភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥ ២០២៥ ដែលគោលនយោបាយនេះ បាននិងកំពុងលើកស្ទួយការអភិវឌ្ឍ ក្នុងខេត្តនេះលឿនស្ទើរមិនគួរឲ្យជឿដោយត្រឹមរយៈពេល៤ឆ្នាំ ខេត្តនេះទទួលបានទុនវិនិយោគ​៨០០០លាន​ដុល្លារ​អាមេរិកលើវិស័យសំណង់ និងអចលនទ្រព្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here