ប្រា​សាក់ ផ្តល់​សេវា​ទូទាត់​វិក្កយបត្រ​ថ្លៃ​ប្រមូល​សំរាម​និង​សំណល់​រឹង

ដោយ ស្រី​នាង

ភ្នំពេញ៖ ប្រា​សាក់ ដែលជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាងគេ​នៅ​កម្ពុជា បាន​សហការ​ជាមួយ​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម​និង​សំណល់​រឹង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តល់នូវ​សេវា​ទូទាត់​វិក្កយបត្រ​ថ្លៃ​ប្រមូល​សំរាម​និង​សំណល់​រឹង​ប្រកបដោយ​ភាពងាយស្រួល ដែលជា​ផ្នែក​មួយ​នៃ​ការពង្រីក​សេវា​របស់ខ្លួន​ជូន​ដល់​អតិថិជន បន្ថែម​ពីលើ​សេវា​ទូទាត់​វិក្កយបត្រ​អគ្គិសនី វិក្កយបត្រ​ទឹក វិក្កយបត្រ​សិក្សា​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ និង​សាលារៀន​ណ​ត្ស​ឡា​ញន៍។

អតិថិជន​ប្រា​សាក់​ទាំងអស់ នឹង​អាច​ទូទាត់​ថ្លៃ​សេវា​ប្រមូល​សំរាម​តាមរយៈ សេវា​ធនាគារ​ចល័ត និង​អេ​ធី​អឹម​ប្រា​សាក់ បាន​យ៉ាង​ងាយស្រួល លឿន​រហ័ស និង​សុវត្ថិភាព ដោយ​ចំណាយ​កម្រៃ​សេវា​ត្រឹមតែ 500 រៀល ឬ 0.12 ដុល្លារ​អាមេរិក ក្នុង​មួយ​ប្រតិបត្តិការ។

លោក សាយ សូ​នី នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ បាន​មានប្រសាសន៍ថា «ប្រា​សាក់ មាន​សេចក្តី​រីករាយ​ក្នុងការ​សហការ​ជាមួយ រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម​និង​សំណល់​រឹង​រាជធានី​ភ្នំពេញ ក្នុងការ​នាំយក​នូវ​សេវា​ទូទាត់​វិក្កយបត្រ​ថ្លៃ​ប្រមូល​សំរាម​យ៉ាង​ងាយស្រួល​ជូន​អតិថិជន។ ការបង់ថ្លៃ​ប្រមូល​សំរាម មាន​សារៈសំខាន់​មិនអាច​ខ្វះ​បាន ដើម្បី​ចូលរួម​ធ្វើឱ្យ​រាជធានី​ភ្នំពេញ​ស្អាត និង​មាន​អនាម័យ។ ហើយ​ជាមួយនឹង​ការផ្តួចផ្តើម​ដើម្បី​ផ្ដល់​មធ្យោបាយ​ងាយស្រួល​នេះ​ក្នុងការ​ទូទាត់​ថ្លៃ​សេវា​ប្រមូល​សំរាម​នេះ ប្រជាជន​រស់នៅក្នុង​រាជធានី​ភ្នំពេញ លែងមាន​កង្វល់​ក្នុង​ចិត្ត​ទៀតហើយ ដោយ​ពួកគាត់​អាចបំពេញ​កាតព្វកិច្ច​នោះ​ដោយ​គ្មាន​ការខកខាន»។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក សូ​នី បាន​បន្ថែមទៀតថា «ជាមួយនឹង​សេវា​ធនាគារ​ចល័ត​ប្រា​សាក់ និង​ម៉ាស៊ីន​អេ​ធី​អឹម​ជាច្រើន​ដែល​មាននៅ​ជិត​អតិថិជន​ប្រា​សាក់ ពួកគាត់​អាច​ទូទាត់​ថ្លៃ​ប្រមូល​សំរាម​យ៉ាង​លឿន​រហ័ស ងាយស្រួល និង​សុវត្ថិភាព ដោយ​អាច​បង់​ជា​រៀងរាល់ខែ ឬ ប្រចាំឆ្នាំ​តែម្ដង» ។

លោក​បាន​បន្តទៀតថា «សូម​អតិថិជន​បើក​គណនី​សន្សំ​នៅ​ប្រា​សាក់​នៅថ្ងៃនេះ ដើម្បី​ទទួលបាន​ប័ណ្ណ​អេ​ធី​អឹម​ដ៏​ស្រស់ស្អាតភ្លាមៗ និង​រីករាយ​ជាមួយ​ការប្រើ​សេវា​ធនាគារ​ចល័ត​ប្រា​សាក់ ដើម្បី​ទូទាត់​វិក្កយបត្រ​នានា​បាន​យ៉ាង​ងាយស្រួល» ។

សូមបញ្ជាក់ថា ប្រា​សាក់ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ក្នុងចំណោម​ធនាគារធំៗទាំង 5 នៅ​កម្ពុជា។ ប្រា​សាក់ ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ច្រើន​សម្បូរបែប​ជូន​អតិថិជន ដូចជា៖ ទូទាត់​វិក្កយបត្រ​ថ្លៃ​ប្រមូល​សំរាម​និង​សំណល់​រឹង សេវា​ឥណទាន សេវា​ប្រាក់​បញ្ញើ​សន្សំ សេវា​ទូទាត់​វិក្កយបត្រ​ទឹក ទូទាត់​វិក្កយបត្រ​ភ្លើង ផ្ទេរប្រាក់​ឆ្លង​ធនាគារ​តាម​ប្រព័ន្ធ​បាគង និង រី​ធែ​ល​ផេ (Retail Pay) ផ្ទេរប្រាក់​រវាង​គណនី​ទៅ​គណនី​នៅក្នុង​ប្រា​សាក់ ផ្ទេរប្រាក់​តាម​លេខ​សម្ងាត់ ឬ ដក​ប្រាក់​ពី​អេ​ធី​អឹម​ប្រា​សាក់​ទោះ​គ្មាន​ប័ណ្ណ​អេ​ធី​អឹម ប្តូរប្រាក់ ទិញ​កាត​ទូរស័ព្ទ សេវា​បញ្ជាក់​សមតុល្យ​គណនី សេវា​បើកប្រាក់​បៀវត្ស សេវា​ទូទាត់​រហ័ស ម៉ាស៊ីន​អេ​ធី​អឹម ម៉ាស៊ីន​ដាក់​ប្រាក់ ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង (PRASAC Mobile Banking) ប្រា​សាក់​អ៊ី​ន​ធឺ​ណែ​ត​ប៊ែ​ង​ឃី​ង (PRASAC Internet Banking) ម៉ាស៊ីន​ឆូត​កាត សេវា​ខេ​ម​បូ​ឌា​ន​ស៊ែរ​ស្វ៊ី​ច (CSS) ឬ សេវា​ដែល​អាចឱ្យ​អតិថិជន​ធនាគារ​ផ្សេង​អាច​ដក​ប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹម​ប្រា​សាក់​បាន និង​សេវាផ្សេងៗទៀត ជាមួយនឹង​បណ្តាញ​ការិយាល័យ​ជិត 200 ទីតាំង ព្រមទាំង​បុគ្គលិក​រង់ចាំ​បម្រើសេវា​ចំនួន 10,000 នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here