កម្ពុជាបាននាំចូលដែកមានតម្លៃជាង២៨១លានដុល្លារដើម្បីផ្គត់ផ្គង់តម្រូវការក្នុងវិស័យសំណង់

ដោយ៖ សាវុធ

ភ្នំពេញ៖ ការនាំចូលដែករបស់កម្ពុជា មានការធ្លាក់ចុះយ៉ាងកំហុគនៅឆ្នាំ២០២០ ខណៈសកម្មភាពសាងសង់គម្រោងធំៗមួយចំនួន ត្រូវបានពន្យាពេលសាងសង់ ដោយសារវិបត្តិកូវីដ១៩។

កម្ពុជាបាននាំចូលដែកពីទីផ្សារក្រៅប្រទេស មានតម្លៃប្រមាណ២៨១,០៦លានដុល្លារ កាលពីឆ្នាំ២០២០ ធ្លាក់ចុះ៤១,១១ភាគរយ បើធៀបនឹងការនាំចូលដែកក្នុងឆ្នាំ២០១៩មានតម្លៃ៤២៧,២៦លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងចេញផ្សាយកាលពីថ្មីៗនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍បានឱ្យដឹងថា ការនាំចេញដែករបស់កម្ពុជាសម្រេចបានទំហំ៦,២០លានដុល្លារ ក្នុង២០២០ កើនឡើង៣៥១ភាគរយ បើធៀបនឹងការនាំចេញក្នុង២០១៩មានតម្លៃ១,៣៧លានដុល្លារ។

អ្នកជំនាញក្នុងវិស័យសំណង់ និងអចលនទ្រព្យ បានលើកឡើងថា បើទោះបីជាវិស័យសំណង់ ត្រូវបានទទួលបានរងផលប៉ះដល់ខ្លាំង ដូចវិស័យទេសចរណ៍ និងបដិសណ្ឋាកិច្ចក៏ដោយ ក៏គម្រោងអភិវឌ្ឍន៍ធំៗមួយបានប្រកាសផ្អាក និងពន្យាសាងសង់ ដោយសារតែវិបត្តិកូវីដ១៩ ដែលធ្វើឱ្យការដំណើររបស់អ្នកវិនិយោគ និងការដឹកជញ្ជួន មានការរឹតបណ្តឹង អំឡុងពេលវិបត្តិនេះ។

នៅដើមឆ្នាំ២០២១នេះ ក្រុមហ៊ុន Hong De Sheng (Cambodia) Steel Co., បានប្រកាសថា រោងចក្រផលិតដែកតម្លៃ១៦,៧លានដុល្លាររបស់ខ្លួននៅស្រុកឧដុង្គ ក្នុងខេត្តកំពង់ស្ពឺ បានដាក់ឱ្យដំណើរការជាផ្លូវការ ដោយមានសមត្ថភាពផលិតដែកចំនួន ៥០០.០០០ តោនក្នុងមួយឆ្នាំក្នុងដំណាក់កាលដំបូងរបស់ខ្លួន។

លោក LIN XIANGRONG ( លីន ស៊ាងគ្រុង) អគ្គនាយកក្រុមហ៊ុន Hong De Sheng (Cambodia) បានលើកឡើងថា រោងចក្រស្លរដែកនេះ នឹងចូលរួមចំណែកដល់ការផ្គត់ផ្គង់ដែកក្នុងវិស័យសំណង់នៅកម្ពុជា បានមួយផ្នែកធំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here