ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃសម្រេចបានទំហំទឹកជាង៧០០០លានដុល្លារ

ដោយ៖ សាវុធ

ភ្នំពេញ៖ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងថៃមានទំហំទឹកប្រមាណ៧.២៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០ ធ្លាក់ចុះ២៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មថៃកាលពីថ្មីៗនេះ។

ការនាំចេញរបស់កម្ពុជានៅឆ្នាំ២០២០ សម្រេចបានទំហំទឹកប្រាក់សរុបជាង១,១៤ពាន់លានដុល្លារ ធ្លាក់ចុះ ៤៩.៥ ភាគរយ ធៀបនឹងឆ្នាំ២០១៩។ កម្ពុជាបាននាំចូលទំនិញពីប្រទេសថៃគិតជាទឹកប្រាក់ប្រមាណ៦.០៨ ពាន់លានដុល្លារ ធ្លាក់ចុះ ១៤,៨ ភាគរយ ធៀបនឹងឆ្នាំ២០១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការថយចុះនូវពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសជិតខាងទាំងពីរនេះ គឺដោយសារតែជំងឺរាតកូវីដ១៩ ដែលបណ្តាលឱ្យមានបញ្ហាដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន។

លោក Panyarak Poolthup ឯកអគ្គរដ្ឋទូតថៃប្រចាំនៅកម្ពុជា ធ្លាប់មានប្រសាសន៍ថា នៅក្នុងវិបត្តិជំងឺកូវីដ១៩ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានភាពតានតឹង ដោយសារការឆ្លងកាត់ព្រំដែន ត្រូវបានរឹតបន្តឹងធ្វើឱ្យមានការលំបាក សម្រាប់រំហូរទំនិញរវាងប្រទេសទាំងពីរ។

ទោះជាយ៉ាងនេះក្តី លោកបានថ្លែងថា សក្តានុពលនៃការវិនិយោគរបស់ប្រទេសកម្ពុជា នៅតែមាន សម្រាប់វិនិយោគិន និងធុរកិច្ចថៃ។

បើនិយាយអំពីការវិនិយោគ ទោះបីពិភពលោកកំពុងរងផលប៉ះពាល់ ដោយវិបត្តិជំងឺសកល ក្រុមហ៊ុនថៃនៅកម្ពុជា បានបន្តខ្សែសង្វាក់ផលិតកម្មធម្មតា ហើយក្រុមហ៊ុន និងអាជីវកម្មថៃជាច្រើនបាននិងកំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here