ថ្នាំលាប Temple Paint ត្រូវបានធានាគុណភាពយ៉ាងច្បាស់លាស់ដល់អតិថិជន

ដោយ ៖ គង់ ម៉ាលីន

ភ្នំពេញៈ  ផលិតផលថ្នាំលាបTemple Paint ដែលផលិតដោយក្រុមហ៊ុន IMCT Co., Ltd ដែលកំពុងចរាចរណ៍នៅលើទីផ្សារកម្ពុជា កំពុងទទួលបានការទទួលស្គាល់ពីអ្នកប្រើប្រាស់ និងអតិថិជនជាច្រើន ដោយសារគុណភាពរបស់ផលិតផលថ្នាំលាបនេះ និងរយៈពេលប្រើប្រាស់បានយូឆ្នាំ។

លោកធួន ស៊ីណាន ប្រធានក្រុមហ៊ុន IMCT Co., Ltd បានថ្លែងឲ្យដឹងនារសៀល​ថ្ងៃទី២៥ មករានេះថា សម្រាប់ថ្នាំលាប Temple Paint ដែលប្រើប្រាស់រូបមន្តចុងក្រោយបង្អស់ នៃបច្ចេកវិទ្យាទំនើប មានការគាំទ្រពីសំណាក់អតិថិជនជាច្រើន ដោយសារគុណភាព និងរយៈពេលប្រើប្រាស់បានយូឆ្នាំ។ ជាពិសេសទៅទៀតនោះគឺបរិមាណ ហើយអត្ថប្រយោជន៍មួយទៀតនោះ គឺគ្មានក្លិនប៉ះពាល់ដល់សុខភាពទៀតផង និងធ្វើឱ្យគេហដ្ឋានរបស់លោកអ្នក មានភាពស្រស់ស្អាត និងគួរឱ្យទាក់ទាញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ទោះវាជាផលិតផលថ្មី ប៉ុន្តែក្រុមហ៊ុនរបស់យើងសូមធានាគុណភាពយ៉ាងច្បាស់លាស់ និងពិតប្រាកដអាស្រ័យលើផលិតផលណាមួយ ដែលក្រុមហ៊ុនមានបញ្ជាក់នៅតាមប្រភេទថ្នាំនិមួយៗ”។លោកបន្តថា “យើងមានផលិតផលថ្នាំបីប្រភេទ គឺកោះកេរ្ត៍ បន្ទាយស្រី និងនគរវត្ត” ដែលផលិតផលនិមួយៗសុទ្ឋតែមានស្តង់ដាលំដាប់អន្តរជាតិ និងមានរយៈពេលប្រើប្រាស់ខុសៗគ្នា”។

លោកធួន ស៊ីណានបានថ្លែងទៀតថា យើងមានរោងចក្រនៅទីនេះ ដែលមានទីតាំងនៅផ្លូវ២០០៤ ហើយផលិតផលរបស់យើង ដាក់ឱ្យចរាចរណ៍នៅលើទីផ្សាររយៈពេ​លពីបីរខែចុងក្រោយនេះ។ ផលិតផលរបស់យើងចរាចរនៅលើទីផ្សារយៈពេលខ្លីក្តី ប៉ុន្តែយើងទទួលបានការគ្រាំទ្រច្រើនពីអតិថិជន។

លោកបានបន្តថា “ក្រុមហ៊ុនយើងខ្ញុំបាន ទទួលការអនុញ្ញាតពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រា បច្ចេកទេស និងនវានុវត្តន៍ មានអនុញ្ញាតដំណើរការផលិតផល ថ្នាំលាបស្ពេត្រូជាចំបង”។

ផលិតផលថ្នាំលាបថេមភល ផេន (Temple Paint) ដែលជាផលិតផលបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធរបស់ក្រុមហ៊ុន IMCT Co., Ltd បាននិងកំពុងផ្តល់ជម្រើសដល់អតិថិជន នូវផលិតផលចំនួន៣ប្រភេទ ដែលអាចបត់បែនបាន និងស្របតាមតម្រូវការរបស់អតិថិជន។

ទី១ Temple Paint ឈ្មោះ “កោះកេរ្ត៍” ជាថ្នាំដែលមានតម្លៃប្រកួតប្រជែងជាមួយថ្នាំលាបក្នុងស្រុកដទៃទៀត និងមានគុណភាពស្តង់ដាអន្តរជាតិ ទី២ Temple Paint “ម៉ាកបន្ទាយស្រី” ជាផលិតផលមានកម្រិតមធ្យម ប៉ុន្តែស្តង់ដាលំដាប់អន្តរជាតិ និងអាចធានារយៈពេលប្រើប្រាស់បានយូរ និងទី៣ Temple Paintម៉ាក “អង្គរវត្ត” ជាប្រភេទថ្នាំប្រណីត និងអាចប្រើប្រាស់បានរយៈពេលវែង មិនចាញ់ផលិតផលនាំចូលមកពីក្រៅប្រទេសនោះទេ ជាពិសេសធានាគុណភាពប្រើប្រាស់រយៈពេលវែង និងមានការធានាជូនពីរោងចក្រយ៉ាងត្រឹមត្រូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here