រដ្ឋមន្ត្រីបណ្ដាប្រទេសអាស៊ានឯកភាពគ្នាអនុម័តលើផែនការមេឌីជីថលដើម្បីជំរុញពាណិជ្ជកម្មក្នុងតំបន់

ដោយ​៖ គង់ លាងហួរ

អាស៊ាន ៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមួយតាមប្រព័ន្ធឌីជីថលកាលពីថ្មីៗនេះ បានយល់ព្រមលើផែនការឌីជីថលដ៏ធំមួយក្នុងឆ្នាំ២០២៥ ដើម្បីជំរុញសហប្រតិបត្តិការពីឆ្នាំ២០២១ដល់២០២៥។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។

កិច្ចប្រជុំតាមប្រព័ន្ធឌីជីថលរយៈពេល២ថ្ងៃ ដែលទើបបញ្ចប់កាលពីថ្មីៗនេះ ត្រូវបានដឹកនាំដោយលោក Saifuddin Abdullah រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានរបស់ម៉ាឡេស៊ី មានការចូលរួម ពីបណ្ដាសមាជិកអាស៊ាន និងក៏មានការចូលរួមពីចិន ជប៉ុន កូរេខាងត្បូង ឥណ្ឌា និងអាមេរិក។

នៅក្នុងសេចក្ដីប្រកាសរួមក្រោយពីបិទកិច្ចប្រជុំនេះ ក្រុមហ៊ុនរដ្ឋមន្ត្រីអាស៊ាន បាននិយាយថា គម្រោងនេះនឹងផ្តោតលើការងារអាទិភាពដើម្បឱ្យអាស៊ាន ងើបចេញពីជំងឺកូវីដ១៩ តភ្ជាប់ការធ្វើធុរកិច្ច និងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មក្រៅប្រទេស និងកសាងសង្គមឌីជីថល ដើម្បីក្លាយជាសហគមន៍ឌីជីថលឈានមុខគេ និងប្លុកសេដ្ឋកិច្ចដំណើរការ ដោយសេវាកម្មឌីជីថល ប្រកបដោយសុវត្ថិភាព និងផ្លាស់ប្ដូរសេវាកម្មឌីជីថល បច្ចេកវិទ្យា និងប្រព័ន្ធអេកូឡូស៊ី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីអាស៊ានបានកត់សម្គាល់ថា សារៈសំខាន់នៃការពន្លឿន នៃការផ្លាស់ប្ដូរទៅរកប្រព័ន្ធឌីជីថលក្នុងតំបន់អាស៊ាន ជាគន្លឹះមួយដ៏សំខាន់ ក្នុងដោះស្រាយ និងចាកចេញពីវិបត្តិជំងឺកូវីដ១៩។

រដ្ឋមន្ត្រីអាស៊ានបានសម្ដែងការសរសើរចំពោះសកម្មភាពផ្សព្វផ្សាយ របស់ចិន និងការជោគជ័យនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលរវាងចិន និងអាស៊ានឆ្នាំ២០២០។ ជាមួយការបង្កើតភាពជាដៃគូសេដ្ឋកិច្ចឌីជីថល ចិននិងអាស៊ាន និងសកម្មភាពលើប្រធានបទផ្សេងៗ រួមមានបច្ចេកវិទ្យាឌីជីធលក្នុងការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩។ ករណីប្រើប្រាស់បច្ចេកិវទ្យា ៥G បច្ចេកវិទ្យា AI និងការផ្លាស់ប្ដូរឧស្សាហកម្មឌីជីថល ដើម្បីយកឈ្នះលើផលអវិជ្ជមាននៃជំងឺកូវូដ១៩។

រដ្ឋមន្ត្រីអាស៊ាន ក៏នឹងពង្រឹងគោលនយោបាយ និងការធ្វើកិច្ចសហប្រតិបត្តិការអោយកាន់តែស៊ីជម្រៅ លើបច្ចេកវិទ្យាឌីជីថល និងការដាក់ពាក្យសម្រាប់ភាគីទាំងសងខាង ព្រមទាំងការយល់ស្របលើការផ្លាស់ប្ដូរ និងការធ្វើប្រតិបត្តិការលើការអភិវឌ្ឍន៍គោលនយោបាយឌីជីថល ក្នុងការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាល ការច្នៃប្រឌិតឌីជីថល ហេដ្ឋារចនាសម្ព័ន្ធឌីជីថល សុវត្ថិភាពឌីជីថល និងការកសាងសមត្ថភាពឌីជីថលក្នុងឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here