សម្តេច​តេ​ជោ៖ តំបន់​ផ្លូវ៦០ម៉ែត្រ កំពុង​ក្លាយជា​ទីក្រុង​ថ្មី​ដ៏​ទាក់ទាញ

ដោយៈ វណ្ណា​រ៉ា

ភ្នំពេញៈ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានលើកឡើង​ថា តំបន់​ផ្លូវ៦០ម៉ែត្រ ស្ថិតនៅ​ភាគខាងត្បូង​នៃ​ទីក្រុង​ភ្នំពេញ បាន​នឹង​កំពុង​ប្រែ​ក្លាយទៅជា​ទីក្រុង​ថ្មី​ស្របតាម​ផែនការអភិវឌ្ឍន៍​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ចុង​សប្តាហ៍​កន្លងមកនេះ​បាន​មានប្រសាសន៍ថា មនុស្ស​មួយចំនួន​បាន​រិះគន់ និង​មិនឱ្យ​មានការ​អភិវឌ្ឍន៍​តំបន់​ភាគខាងត្បូង​នេះ​នោះទេ ព្រោះ​ជា​តំបន់ដីសើម ប៉ុន្តែ​ជាក់ស្តែង​វា​បាន​នឹង​កំពុងមាន​ការី​ករ​ចំរើន និង​អភិវឌ្ឍន៍​ទៅជា​ទីក្រុង​ថ្មី​របស់​រាជធានី​ភ្នំពេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា “ឥឡូវ​ភាគខាងត្បូង​ផ្លូវ៦០ម៉ែត្រ កំពុង​ក្លាយជា​ទីក្រុង​មួយ​ថ្មី​ហើយ ភាគ​ខាងជើង​ក៏​រីក ភាគខាងត្បូង​ក៏​រីក ភាគ​ខាងលិច​ក៏​រីក ហើយ​បន្តិចទៀត​ទៅខាង​កើត​តំបន់​អរិយ​ក្សត្រ​ក៏​រីក​ដែរ” ។

សម្ដេច​តេ​ជោ​បាន​បញ្ជាក់ថា បន្តិចទៀត​ក្រោយពេល​មានការ​នាំយក​វ៉ាក់សាំង​មកចាក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ក្រោម​គោលការណ៍​ស្ម័គ្រចិត្ត កម្ពុជា​នឹង​បង្កើន​ភាព​ទាក់ទាញ​ដល់​បណ្តា​អ្នកវិនិយោគ​អន្តរជាតិ​បន្ថែមទៀត នៅពេលដែល​ពួកគេ​ដឹង​ច្បាស់​ថា កម្ពុជា​មិនមែនជា​តំបន់​ដែល​ប្រឈម​ខ្ពស់ ឬ​ជា​ប្រទេស​ងាយ​ឆ្លង​ជំងឺ​នោះទេ។សម្តេច​បន្តថា នៅពេលដែល​កម្ពុជា អាច​ទប់ស្កាត់​ស្ថានភាព​ប្រឈម​បាន មាន​ការចាក់​វ៉ាក់សាំង​ការពារ​បានល្អ វា​នឹង​បង្កើន​ទំនុកចិត្ត​ដល់​ពួក​វិនិយោគិន ដែល​នឹង​ចូលមក​កាន់​កម្ពុជា​បន្ថែ​ម​ទៀត។

លោកស្រី តាំង ហួរ នាយិកា​ក្រុមហ៊ុន Amatak Property Service បានឱ្យដឹងថា ដូច​ទៅនឹង​ប្រសាសន៍​របស់​ប្រមុខ នៃ​រាជរដ្ឋាភិបាល​កម្ពុជា តំបន់​ផ្លូវ៦០ម៉ែត្រ បាននិងកំពុង​ក្លាយជា​តំបន់​ពាណិជ្ជកម្ម និង​លំនៅឋាន​កម្រិត​ខ្ពស់ ដែល​អ្នកមាន​ធនធានល្មមៗ គឺ​មិនអាច​ទៅ​ទិញ​លំនៅដ្ឋាន​នៅទីនេះ​បាន​នោះទេ ហើយ​សម្រាប់​ការ​ភិ​វ​ឌ្ឍ​វិញ​គឺមាន​គម្រោងធំៗ និងទំនើប។

លោកស្រី​បន្តថា សម្រាប់​ទីផ្សារ​ដីធ្លី​នៅ​តំបន់​នេះ​គឺមាន​ទំហំ​ធំ ហើយ​មានតម្លៃ​ខ្ពស់ ដែល​អ្នកទិញ​ភាគច្រើន ទិញ​យកទៅ​អភិវឌ្ឍន៍​សាងសង់​បណ្តុំ​លំនៅឋាន អគារ​ពាណិជ្ជកម្ម សាលារៀន និង​មន្ទីរពេទ្យ​កំរិត​ខ្ពស់ ពោលគឺ​គេ​មិនមែន​អភិវឌ្ឍន៍​លើ​គម្រោង​តូចតាច​នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here