ដោយៈគង់ លាងហួរ
បាងកកៈ យោងតាមមជ្ឈមណ្ឌលសារព័ត៌មានអចលនទ្រព្យ ហៅកាត់ថា(REIC)បានបញ្ជាក់ថា ការផ្ទុះជំងឺថ្មីៗនេះ នឹងទំនងជាធ្វើអោយសន្ទស្សន៍តម្លៃមានការធ្លាក់ចុះសម្រាប់ការផ្គត់ផ្គង់ផ្ទះនៅបាងកក ក្នុងត្រីមាសទី១ជាមួយនឹងការបញ្ចុះតម្លៃ និងយុទ្ធនាការនៅតែចាំបាច់សម្រាប់លុបចោលសន្និធិ។

លោកVichai Viratkapanអគ្គនាយកស្ដីទីនៃREICបាននិយាយថា អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ត្រូវតែផ្សព្វផ្សាយ ដើម្បីជំរុញការលក់ក្នុងត្រីមាសទី១ ស្របពេលដែលរលកថ្មី នៃការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើអោយប៉ះពាល់ដល់ទំនុកចិត្តអ្នកប្រើប្រាស់និងការទិញថាមពល។
សម្ពាធសម្រាប់ការបញ្ចុះតម្លៃ និងយុទ្ធនាការនឹងបណ្ដាលមកពីការផ្គត់ផ្គង់ថ្មី ក្នុងស្រុក ដែលនឹងត្រូវបានបំពេញក្នុងឆ្នាំនេះ។ នេះនឹងបណ្ដាលអោយបរិមាណផ្ទះមានគ្រប់គ្រាន់។

យោងតាមការស្ទាបស្ទង់ដោយREIC លើការផ្គត់ផ្គង់ផ្ទះនៅទីក្រុងបាងកក នាពាក់កណ្ដាលឆ្នាំ២០២០បានបង្ហាញថា ចំនួននៃផ្ទះក្នុងស្រុកដែលមិនទាន់ដាក់លក់ រឺស្ថិតក្រោមការស្ថាបនាជាសរុប៦២,៣៨៨ខ្នង មានផ្ទះ២៧,៩០៧ខ្នងនិង៣៤,៤៨១ខុនដូ។
ផ្ទះមួយចំនួននឹងត្រូវបន្ថែមបន្តិចម្ដងៗ ជាសារពើភ័ណ្ឌនៅឆ្នាំនេះ ចំពេលដែលលក្ខខ័ណ្ឌសេដ្ឋកិច្ចមិនអំណោយផល។ អ្នកអភិវឌ្ឍន៍នឹងបន្តផ្ដល់ជូនការបញ្ចុះតម្លៃ និងយុទ្ធនាការជាការពង្រីកដី និងការកាត់បន្ថយពន្ធលើអគារ ដែលនឹងជួយពួកគេក្នុងការកាត់បន្ថយថ្លៃ ខណៈពេលដែលតម្លៃលើថ្លៃទំនិញ នៅតែមិនមានការប្រែប្រួល រឺមិនមានការកើនឡើង។
យុទ្ធនាការក៏អាចចេញផ្សាយដំណាលគ្នា ជាមួយវិធានការអចលនទ្រព្យរបស់រដ្ឋាភិបាល និងការកាត់ការផ្ទេរប្រាក់ និងថ្លៃបញ្ចាំ ដែលត្រូវពង្រីកនៅឆ្នាំនេះក្រោយពីការផុតកំណត់កាលពីឆ្នាំមុន តម្លៃផ្ទះ៣លានបាតនិងក្រោមនេះ។
លោកvichaiបាននិយាយថា អ្នកអភិវឌ្ឍន៍ការផ្សព្វផ្សាយ និងវិធានការរដ្ឋាភិបាលអាចជម្រុញការទិញថាមពលក្នុងផ្សារអចលនទ្រព្យ ស្របពេលដែលអ្នកទិញផ្ទះអាចទិញផ្ទះមួយនៅតម្លៃទាប និងសន្សំសំចៃក្នុងការចំណាយលើការផ្ទេរប្រាក់។
លោកបានបន្តទៀតថា តម្លៃខុនដូឆ្នាំនេះ បានថយចុះជាបន្តបន្ទាប់បន្ទាប់ពីតម្រូវការរបស់ថៃ និងអតិថិជនបរទេសមានទាប។ ខណៈពេលដែលមានការផ្គត់ផ្គង់ខុនដូច្រើនហួសកម្រិត។ សន្ទស្សន៍តម្លៃនៃផ្ទះផ្ដាច់ត្រឹម១២៦ ក្នុងត្រីមាសទី៤ ដែលស្ថិតក្រោមពី១២៦.៤ ១២៦.៦និង១២៦.៧ក្នុងត្រីមាសទី៣ ទី២ ទី១ រៀងគ្នា។នៅត្រីមាសទី១ ក៏ជាកម្រិតខ្ពស់មួយផងដែរចាប់តាំងេពីឆ្នាំ២០១២។
សម្រាប់ទីប្រជុំជន កំរិតខ្ពស់បំផុតស្ថិតក្នុងពេលតែមួយជាផ្ទះផ្ដាច់មុខតែមួយហើយការធ្លាក់ចុះនេះ ជាលើកទី៣ជាប់ៗគ្នា ចាប់តាំងពីត្រីមាសទី២នៃឆ្នាំ២០២០។
យុទ្ធនាការជាច្រើនបំផុត សម្រាប់ការលក់ផ្ទះដែលមានតម្លៃទាប ក្នុងត្រីមាសទី៤កាលពីឆ្នាំមុន រួមមាន ឧបករណ៍អគ្គិសនីឥតគិតថ្លៃ និងគ្រឿងសង្ហារឹមដែលមាន៤១.៦%បន្ទាប់ពីការកាត់បន្ថយការចំណាយ លើការបរិច្ឆេទផ្ទេរប្រាក់ រឺការលះបង់ការចំណាយលើតំបន់រួម៣៣%និងការបញ្ចុះតម្លៃសាច់ប្រាក់ចំនួន២៥.៤%។
ទន្ទឹមនឹងនេះដែរ ការបញ្ចុះតម្លៃជាសាច់ប្រាក់ស្មើនឹង៤៣.៨%នៃយុទ្ធនាការលក់ខុនដូ តាមរយៈរបស់របរឥតគិតថ្លៃចំនួន៣៨.៤% និងការកាត់បន្ថយចំណាយចំនួន១៧.៨%៕







