អ្នកធុរកិច្ច​មក​ពី​ប្រទេស​ចំនួន​១៨០​ចួល​រួម​ AIM Congress នៅ​អារ៉ាប់​អេមីរ៉េត​

ដោយៈ ចំណាន

   អារ៉ាប់អេមីរ៉េតៈ ក្រុមអ្នកធុរកិច្ចជាង២ម៉ឺននាក់ មកពីប្រទេសចំនូន១៨០នៅលើពិភពលោក បានចូលរួមក្នុងសន្និសីទAIM Congressនៅប្រទេសអារ៉ាប់អេមីរ៉េត។

ភាគីកម្ពុជាដឹកនាំដោយលោកលោកណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកម្មវិធីបើកសន្និបាត Annual Investment Meeting (AIM Congress) លើកទី១៥ ក្រោមអធិបតីភាពរបស់ ព្រះអង្គម្ចាស់ Sheikh Saud bin Saqr Al Qasimi សមាជិកក្រុមប្រឹក្សាជាន់ខ្ពស់នៃអេមីរ៉ាតអារ៉ាប់រួម និងជាមេដឹកនាំនៃទីក្រុង Ras Al Khaimah និង ឯកឧត្តមបណ្ឌិត Thani Bin Ahmed Al Zeyoudi រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកពាណិជ្ជកម្មបរទេសនៃសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម និងជាប្រធានAIM Congress ដោយមានការចូលរួមពីថ្នាក់ដឹកនាំ គណៈប្រតិភូវិនិយោគិន និងធុរជនប្រមាណ២០,០០០ នាក់ មកពី១៨០ប្រទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសនោះ លោកអនុរដ្ឋលេខាធិការ បានចូលរួមជាវាគ្មិនក្នុងកិច្ចសន្ទនាថ្នាក់ដឹកនាំស្តីពីពាណិជ្ជកម្មសកល (Leaders’ Fireside Chat on Global Trade) ដែលជាកម្មវិធីអមសន្និបាត AIM Congress លើប្រធានបទ “Regulation, Speed, and the Smart Factory Floor: Redefining Trade Competitiveness” ដែលផ្តោតលើរបៀបដែលរដ្ឋាភិបាល និងវិស័យធុរកិច្ច អាចប្រើប្រាស់កំណែទម្រង់បទប្បញ្ញត្តិ បរិវត្តកម្មឌីជីថល បច្ចេកវិទ្យាផលិតកម្មឆ្លាតវៃ និងការលើកកម្ពស់ប្រសិទ្ធភាពនៃនីតិវិធី ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម និងការវិនិយោគរបស់ប្រទេសនៅក្នុងទីផ្សារសកល។

ជាមួយគ្នានេះ លោកណាំ លីណាល់ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែសម្រួល និងធ្វើកំណែទម្រង់ក្របខណ្ឌបទប្បញ្ញត្តិ ការជំរុញបរិវត្តកម្មឌីជីថល និងការយកចិត្តទុកដាក់ លើការអភិវឌ្ឍធនធានមនុស្ស ក្នុងគោលបំណងបង្កើតបរិយាកាសអំណោយផល សម្រាប់ការវិនិយោគ ទាក់ទាញវិនិយោគិន និងធ្វើពិពិធកម្មទីផ្សាររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here