ក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ Property Area Asia ចុះកិច្ចអនុស្សារណយោគយល់ជាមួយសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ Property Area Asia បានចុះកិច្ចអនុស្សារណយោគយល់គ្នា(MOU)ជាមួយសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជាក្នុងគោលបំណងចូលរួមជួយជំរុញ និងលើកកម្ពស់វិស័យអចលនទ្រព្យនៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរតាមរយៈការផ្សព្វផ្សាយព័ត៌មានពិតពីវិស័យមួយនេះទៅកាន់សាធារណជន ក៏ដូចជាបណ្តាអ្នកវិនិយោគជាតិ និអន្តរជាតិ។

សហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនគេហទំព័រ Property Area Asia លោកយិន លាងគង់ បានមានប្រសាសន៍ថា តាមរយៈព្រមព្រៀង និងចុះហត្ថលេខាលើកិច្ចអនុស្សារណយោគយល់នៅពេលនេះគឺជាការរួមចំណែកក្នុងការជួយធ្វើឱ្យវិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “គោលដៅនៃការចុះ MOU នៅពេលនេះក្នុងគោលបំណងជួយផ្សព្វផ្សាយនូវរាល់ព័ត៌មាន និងសកម្មភាពនានារបស់សមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជាទៅកាន់ទីផ្សាររួមដោយឥតគិតថ្លៃ ហើយអ្វីដែលសំខាន់គឺការចូលរួមលើកកម្ពស់វិស័យអចលនទ្រព្យកម្ពុជាឱ្យឈានទៅមុខប្រកបដោយចិរភាពតាមរយៈគេហទំព័រអចលនទ្រព្យ www.propertyarea.asia ដែលបណ្តាញផ្សព្វផ្សាយព័ត៌មានប្រកបដោយក្របសីលធម៌ និងវិជ្ជាជីវៈយ៉ាងពិតប្រាកដ”។

លោកឧកញ៉ាម៉ន សុខា ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជាបានមានប្រសាសន៍ថា បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចអនុស្សារណៈយោគយល់នៅពេលនេះ ខ្ញុំសង្ឃឹមថាទាំងសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា ទាំងគេហទំព័រអចលនទ្រព្យ propertyarea.asia នឹងរួមកម្លាំងគ្នាក្នុងការលើកកម្ពស់វិស័យអចលនទ្រព្យនៅកម្ពុជាឱ្យកាន់តែប្រសើរ តាមរយៈការផ្សព្វផ្សាយព័ត៌មានដែលពិតប្រាកដទីកាន់សាធារណជនទូទៅឱ្យកាន់តែទូលាយ ជាពិសេសបន្តផ្សព្វផ្សាយទៅដល់បណ្តាអ្នកវិនិយោគ អ្នកអភិវឌ្ឍន៍ទាំងក្នុងស្រុក និងអន្តរជាតិ”។

ជាមួយនឹងកិច្ចព្រមព្រៀងនៃការចុះអនុស្សារណយោគយល់គ្នានេះផងដែរ គេហទំព័រអចលនទ្រព្យ www.propertyarea.asia ក៏បានផ្តល់នូវអត្ថប្រយោជន៍បន្ថែមទៅដល់សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជាផងដែរដោយការបញ្ចុះតម្លៃចំនួន២០ភាគរយសម្រាប់ការចូលរួមផ្សព្វផ្សាយរបស់ក្រុមហ៊ុនដែលជាសមាជិកពេញសិទ្ធិរបស់សមាគម រួមជាមួយនឹងការផ្តល់ជូន១០ភាគរយទៅកាន់សមាគមផ្ទាល់សម្រាប់ប្រើប្រាស់នៅក្នុងសមាគម។ ដោយឡែកសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជានឹងជួយផ្សព្វផ្សាយពីគេហទំព័រអចលនទ្រព្យ www.propertyarea.asiaរួមជាមួយនឹងការជួយរកដៃគូផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here