លោកង៉ែត ជូ: មនុស្សបីប្រភេទគួរមានចំណេះដឹងពីហិរញ្ញវត្ថុឱ្យបានច្រើន

ដោយ: លក្ខិណា

ភ្នំពេញ: បច្ចុប្បន្ននេះ មានអ្នកបង្កើតអាជីវកម្មថ្មីៗជាច្រើន ដែលត្រូវបានហៅថា Start Up business តែមួយចំនួននៅមិនទាន់យល់ពីហិរញ្ញវត្ថុឱ្យបានច្បាស់លាស់នៅឡើយ និងទាមទារឱ្យមានការសិក្សាបន្ថែម។

លោកង៉ែត ជូសេដ្ឋវិទូផ្នែកហិរញ្ញវត្ថុមួយរូបនៅកម្ពុជា បានសរសេរក្នុងបណ្ដាញសង្គមរបស់លោកថា មនុស្សបីប្រភេទគួរតែមានចំណេះដឹងហិរញ្ញវត្ថុ។

លោកបានលើកឡើងបន្តថា អ្នកទាំងនោះរួមមាន ទី១ អ្នកមានអាជីវកម្ម គឺត្រូវការទាយាទ ដែលមានសមត្ថភាព ដើម្បីគ្រប់គ្រងបន្ត ទី២ អ្នកមានអចលនទ្រព្យ (ដែលបង្កើតចំណូលជាប្រចាំ និងមានកំណើនតម្លៃ) ត្រូវការទាយាទ ដែលមានចំណេះដឹងហិរញ្ញវត្ថុ ដើម្បីចាត់ចែងអោយកាន់តែមានភាពរីកចម្រើន និងទី៣ អ្នកមានប្រាក់ខែត្រូវខំសន្សំ ខំខ្ចី និងខំវិនិយោគនឹងគេ បើមិនដូច្នេះទេ គឺអាចដូចទូកតូចកណ្តាលទន្លេគ្មានកោះត្រើយ នៅថ្ងៃមួយមិនខាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រៅពីអ្នកក្នុងជំពូកទាំងបី ទាំងម្ចាស់អាជីវកម្ម ទាំងម្ចាស់អចលនទ្រព្យ និងទាំងអ្នកមានប្រាក់ខែគឺសុទ្ធតែត្រូវមានចំណេះដឹងហិរញ្ញវត្ថុ។ បន្ថែមលើនេះ អ្នកណាក៏ដោយអោយតែចេះចាយលុយគួរមានចំណេះអំពីលុយ។

ដោយសារតែពលរដ្ឋកម្ពុជាមួយចំនួនធំ មិនទាន់មានចំណេះដឹងផ្នែកនេះ ឃើញសាលាមួយចំនួនបានចាប់ផ្ដើមបណ្ដុះបណ្ដាលកុមារ តាំងពីនៅថ្នាក់មូលដ្ឋាន លើចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីឱ្យកុមារទាំងនោះ ចេះប្រើប្រាស់ហិរញ្ញវត្ថុ របស់ឪពុកម្ដាយរបស់គេមានប្រសិទ្ធភាព។

ក្រៅពីសាលា ក៏មានធនាគារមួយចំនួនផងដែរបង្កើតនូវកម្មវិធីប្រកួតប្រជែងផ្នែកហិរញ្ញវត្ថុនេះ ដល់កុមារ ជាការលើកទឹកចិត្តនិងជំរុញឱ្យកុមារស្វែងយល់ពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីឱ្យពួកគេធំឡើងមានចំណេះដឹងផ្នែកនេះស្រាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here