ការ​ព្យាករ៖ ទីផ្សារ​ការិយាល័យ និង​លំនៅដ្ឋាន​នៅ​ប្រទេស​ហ្វីលីពីន នឹងមាន​កំណើន​ប្រសើរ​នៅ​ឆ្នាំនេះ

ដោយ សុខុម

ក្រុង​ម៉ានីល:  យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ inquirer.net កាលពី​ថ្ងៃទី១៨ មករា ឱ្យដឹងថា Lobien Realty Group (LRG) ដែលជា​ក្រុមហ៊ុន​ផ្ដល់​ប្រឹក្សា​ផ្នែក​អចលនទ្រព្យ និង​យុទ្ធសាស្ត្រ​វិនិយោគ​លើ​អចលនទ្រព្យ​ជឿថា ស្ថានការណ៍​អាក្រក់​បំផុត​ដែល​បង្កឡើង​ដោយសារ​ការឆ្លង​រា​ត្បា​ត​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដ៏​កាច​សាហាវ​កូ​វីដ-១៩ បានបញ្ចប់​ហើយ។

គំនិត​សុទិដ្ឋិនិយម​នេះ​គឺ​ផ្អែកទៅលើ​ការផលិត​បាន​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​សុវត្ថិភាព​ជាច្រើន ដែល​ពេលនេះ​កំពុង​ត្រូវបាន​ចែកចាយ​ក្នុងប្រទេសផ្សេងៗ ហើយ​ប្រទេស​ហ្វីលីពីន ក៏បាន​ចាប់ផ្ដើម​ចរចា​ទិញ​វ៉ាក់សាំង​ទាំងនោះ​ផងដែរ។ តាម​ការរំពឹងទុក​ថា វ៉ាក់សាំង​ទាំងនោះ​នឹង​មកដល់​ហ្វីលីពីន នៅ​ត្រីមាស​ទី២ ដើមឆ្នាំ២០២១ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និយាយថា សេដ្ឋកិច្ច​របស់​ប្រទេស​ហ្វីលីពីន ធ្លាក់ចុះ​នៅឡើយ ប៉ុន្តែ​កំពុងតែ​ងើបឡើងសន្សឹមៗហើយ ខណៈ​ការធ្លាក់ចុះ GDP (ផលិតផល​ក្នុងស្រុក​សរុប) បាន​ថយ​ពី ១៦,៩% ក្នុង​ត្រីមាស​ទី២ នៃ​ឆ្នាំ២០២០ មក​នៅត្រឹម ១១,៥% ក្នុង​ត្រីមាស​ទី៣ នៃ​ឆ្នាំ​ដដែល។

ការ​ព្យាករ​កំណើន GDP មួយឆ្នាំ​ពេញ​ក្នុង​ឆ្នាំ២០២០ បាន​ធ្លាក់ចុះ​មកដល់ -៧,៣% ប៉ុន្តែ​តាម​ការរំពឹងទុក​ថា​នឹង​កើន​ឡើងវិញ​ចំនួន ៦,៥% ក្នុង​ឆ្នាំ២០២។ លទ្ធផល​ស្ទង់​មតិ​អំពី​ក្ដី​រំពឹង​របស់​អាជីវកម្ម​ដែល​ធ្វើឡើង​ដោយ​ធនាគារកណ្ដាល​ហ្វីលីពីន Bangko Sentral ng Pilipinas (BSP) បង្ហាញថា ស​ន្ទ​ស្សន៍​ការងារ​ប្រហែលជា​ទទួលបាន​កំណើន ៥,៣% បន្ទាប់ពី​ធ្លាក់ចុះ​ដល់ -៥,៥% ក្នុង​ត្រីមាស​ទី៣ នៃ​ឆ្នាំ២០២០ ។

មិន​ខុសពី​វិស័យផ្សេងៗទៀត​នោះទេ ទីផ្សារ​អចលនទ្រព្យ​ក្នុងប្រទេស​ហ្វីលីពីន បាន​រង​ផលប៉ះពាល់​ខ្លាំង​ក្នុង​ឆ្នាំ២០២។ ទោះជា​យ៉ាងណា ក្រុមហ៊ុន Lobien Realty Group (LRG) បាន​ព្យាករ​ថា ក្នុង​ឆ្នាំ២០២១ ទីផ្សារ​អ​ច​នល​ទ្រព្យ ជាពិសេស​ផ្នែក​ការិយាល័យ និង​លំនៅដ្ឋាន​នឹង​ទទួលបាន​កំណើន​ជា​វិជ្ជមាន​គួរឱ្យ​អបអរសាទរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here