ដោយៈ ម៉ាណេត
បាងកកៈ វិស័យអចលនទ្រព្យនៅទីក្រុងបាងកក មានការរីកចម្រើនខ្លាំង ដោយសារសម្បូរដោយអាគារខ្ពស់ៗ ពិសេសអាគារខុនដូប្រណីត បើប្រៀបធៀបនឹងទីក្រុងសំខាន់ៗនៅតំបន់អាស៊ាន។
ខុនដូប្រណីតៗនៅទីក្រុងមួយនេះ ត្រូវបានអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដើម្បីប្រកួតប្រជែងក្នុងការចាប់យកចំណែកទីផ្សារ ខណៈយូនីតខុនដូតម្លៃថ្លៃបំផុត នៅក្នុងទីក្រុងមួយនេះ ត្រូវបានដាក់កក្នុងតម្លៃ៦៥០លានបាត (ប្រមាណ២០លានដុល្លារ) ក្នុងឆ្នាំ២០២០ ។ នេះបើយោងតាមគេទំព័រ The Thaiger ។
អ្នកអភិវឌ្ឍន៍គម្រោង 98 Wireless ដែលជាគម្រោងខុនដូ និងអាផាតមិនមានទីតាំងនៅតំបន់ឡាំភីនី ទីក្រុងបាងកក និងជាគំរោងដែលបានបញ្ចប់នៅខែមីនា ឆ្នាំ២០១៧ បានដាក់លក់យូនីតលំដាប់ប្រណីតរបស់ខ្លួន ក្នុងតម្លៃប្រមាណ២០លានដុល្លារកាលពី ឆ្នាំ២០២០ ។
គម្រោងខុនដូនេះមានកម្ពស់ ២៧ជាន់ និង ៧៧យូនីត ហើយមានទីតាំងនៅលើដងផ្លូវ Wireless Road ដែលជាមហាវិថីអមដោយដើមឈើ នៅក្នុងសង្កាត់លំនៅដ្ឋាន-ការទូតដ៏ប្រណីត ហើយនៅជិតស្ថានីយ៍រថភ្លើង Ploenchit និងស្ថានទូតអាមេរិក ក៏នៅក្បែរនោះផងដែរ។
យោងតាមគេទំព័រ The Thaiger បានឱ្យដឹងថា យូនីតខុនដូនេះ ពិបាកក្នុងការទិញខ្លាំងណាស់ ដោយសារស្ថិតក្នុងតំបន់អចលនទ្រព្យ មានតម្លៃថ្លៃបំផុតក្នុងទីក្រុងបាងកក៕