រាជ​ធានី​ ខេត្ត​ចំនួន​៧​ មាន​សក្តានុពល​លើ​វិស័យ​អចលន​ទ្រព្យ​សម្រាប់​រយៈ​ពេល​មធ្យម​ និង​រយៈ​ពេល​វែង​

ដោយៈ ម៉ាណា

    ភ្នំពេញៈ ណាខ្លះប្រសិនបើយើងក្រឡេកមើល កំណើនអចលនទ្រព្យរយៈពេលមធ្យមរបស់ប្រទេសកម្ពុជា (២០២៦-២០៣៥) ខេត្ត/ក្រុង ប្រហែល៦ ទៅ១០ មានសក្តានុពលខ្លាំងជាងខេត្ត/ក្រុងដទៃទៀត។

កំណើននឹងមិនស្មើគ្នានៅទូទាំងខេត្តទាំង២៥ទេ ដោយសារតែការវិនិយោគ កំណើនប្រជាជន ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានប្រមូលផ្តុំនៅក្នុងតំបន់មួយចំនួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីផ្សារសម្រាប់តំបន់មានសក្តានុពល កំណើនខ្លាំងបំផុតរួមមាន

១.រាជធានីភ្នំពេញ

រាជធានីភ្នំពេញ ជាបេះដូងនៃប្រទេស នៅតែជាតំបន់ដែលទីផ្សារអចលនទ្រព្យមានឱកាសរីកចម្រើន និងធំធាត់លឿនជាងគេ ដែលជំរុញដោយកំណើនប្រជាជន សកម្មភាពអាជីវកម្ម ធនាគារ និងរដ្ឋបាលរដ្ឋាភិបាល។

គម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យ និងគម្រោងប្រើប្រាស់ចម្រុះ កំពុងបង្ហាញពីតម្រូវការខ្លាំងជាងគម្រោងប្រណីត ខណៈប្រជាជនក្នុងទីក្រុងនេះ នឹងកើនឡើងដល់ប្រមាំ៣លាននាក់។


២.ខេត្តព្រះសីហនុ

ខេត្ត និងទីក្រុងរីកចម្រើនលឿនដូចក្នុងសុបិននេះ គាំទ្រដោយផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស និងការវិនិយោគឧស្សាហកម្ម។

ការងើបឡើងវិញយឺតជាងការរីកចម្រើនឆ្នាំ២០១៨ -២០១៩ ប៉ុន្តែភស្តុភារកម្ម និងឧស្សាហកម្មនៅតែជាកត្តាជំរុញរយៈពេលវែង។


៣. សៀមរាប

ខេត្តដ៏ល្បីលាញនេះ ទទួលបានអត្ថប្រយោជន៍ពីការងើបឡើងវិញនៃវិស័យទេសចរណ៍ អាកាសយានដ្ឋានថ្មី គម្រោងបដិសណ្ឋារកិច្ច និងការអភិវឌ្ឍរបៀបរស់នៅ។

អ្នកវិភាគជាច្រើនរំពឹងថា អចលនទ្រព្យដែលភ្ជាប់ជាមួយវិស័យទេសចរណ៍នឹងបន្តមានភាពប្រសើរឡើង។

៤. ខេត្តកំពត

ខេត្តជាប់មាត់សមុទ្រ និងមានព្រែកដ៏ស្រស់ស្អាត និងទាក់ទាញមួយនេះ កំពុងរីកចម្រើនជាគោលដៅទេសចរណ៍ វិស័យចូលនិវត្តន៍ និងការវិនិយោគនៅតំបន់ឆ្នេរសមុទ្រ។

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បាននិងកំពង់ផែកំពុងទាក់ទាញការចាប់អារម្មណ៍។

៥. ខេត្តកណ្តាល

ខេត្តដែលមានប្រជាពលរដ្ឋរស់នៅជាង១លាននាក់នេះ ទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីការពង្រីកទីក្រុងភ្នំពេញ ដែលធ្វើឲ្យមានតម្រូវការខ្លាំងសម្រាប់បុរី ឃ្លាំង និងដីឧស្សាហកម្ម។

៦. ខេត្តកំពង់ស្ពឺ

កំណើនតាមបណ្តោយផ្លូវជាតិលេខ៤ ផ្លូវក្រវ៉ាត់ក្រុង និងតំបន់ឧស្សាហកម្ម។ ការវិនិយោគលើរោងចក្រ និងភស្តុភារកម្មកើនឡើង ជម្រុញកំណើនប្រជាសាស្រ្ត និងអំណាចនៃការទិញកើនឡើង។

៧. ខេត្តបាត់ដំបង

មជ្ឈមណ្ឌលកសិកម្ម និងពាណិជ្ជកម្ម ដែលមានទំនាក់ទំនងជាមួយប្រទេសថៃ។ ខេត្តនេះ មានប្រជាពលរដ្ឋរស់នៅជាង១លាននាក់ ជាខេត្តមានសក្តានុពលនគរូបនីយកម្មរយៈពេលវែង ទោះបីជាកំណើនយឺតជាងភ្នំពេញក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here