តើផ្សារហ៊ុននៅតំបន់អាសុីមានអ្វីប្រែប្រួលសំខាន់ៗនៅថ្ងៃព្រហស្បតិ៍នេះ?

ដោយ: សហសេវិក
អន្តរជាតិ: ការជួញដូរផ្សារហ៊ុននៅតំបន់អាសុីបានប្រឈមភាពមិនច្បាស់លាស់នៅថ្ងៃព្រហស្បតិ៍នេះ ខណៈលោកប្រធានាធិបតីចិន ស៊ី ជីនពីង បានប្រាប់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថា ការចរចាពាណិជ្ជកម្មកំពុងមានវឌ្ឍនភាព នៅពេលចាប់ផ្តើមកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ។

ប៉ុន្តែ លោក សុី បានព្រមានថា ការមិនចុះសម្រុងគ្នាលើបញ្ហាតៃវ៉ាន់អាចនាំទំនាក់ទំនងទៅកាន់ផ្លូវគ្រោះថ្នាក់។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ខាងក្រៅប្រទេស​ជប៉ុន​បានងើបឡើងថ្លៃ០,៧៥ភាគរយ គិតត្រឹមម៉ោង១:១៥នាទី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ផ្សារហ៊ុន Nikkei បានធ្លាក់ថ្លៃចុះ០,៧ភាគរយ ខណៈផ្សារហ៊ុន Topix របស់ប្រទេសជប៉ុនបា​នធ្លាក់​ថ្លៃចុះ០,៨៨ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៣១ ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់​ប្រ​ទេសចិនបានធ្លាក់ថ្លៃចុះ០,៧៤ភាគរយ ខណៈ​សន្ទស្សន៍​ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានធ្លាក់ថ្លៃចុះ០,៦២ភាគរយ។

ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេស​អូស្ត្រា​លី​បានងើបឡើងថ្លៃ០,១២ភាគរយ ខណៈពេលដែលសន្ទស្សន៍​ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូង​បានងើបឡើងថ្លៃ០,៦៧ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here