ឯក​អគ្គ​រដ្ឋ​ទូត​សឹង្ហបុរី​សរសើរ​ការ​រីក​ចម្រើន​ប្រព័ន្ធ​ទូទាត់​នៅ​កម្ពុជា​

ដោយៈ ចំណាន

    ភ្នំពេញៈ លោកSteven Pang Chee Wee ឯកអគ្គរដ្ឋទូត សិង្ហបុរីប្រចាំកម្ពុជា បានកោតសរសើរចំពោះការរីកចម្រើន នៃប្រព័ន្ធទូទាត់ហិរញ្ញវត្ថុនៅកម្ពុជា។

ព័ត៌មាននេះ ត្រូវបានលើកឡើង ក្នុងឱកាសលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកSteven Pang Chee Wee ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបនេះ លោកជំទាវទេសាភិបាល និងលោក ឯកអគ្គរដ្ឋទូត បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ ក្នុងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ដូចជា គម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (FTC) និងកិច្ចសហប្រតិបត្តិការ រវាងការិយាល័យឥណទាននៃប្រទេសទាំងពីរ ជាដើម។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនាទាន អំពីស្ថានភាពសេដ្ឋកិច្ចពិភពលោក បញ្ហាប្រឈម និងស្ថានភាពសេដ្ឋកិច្ចកម្ពុជាផងដែរ។

ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូត បានលើកសរសើរអំពីការអភិវឌ្ឍយ៉ាងឆាប់រហ័ស នៃប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជា និងភាពងាយស្រួល ក្នុងការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនតាម QR Code នៅកម្ពុជា។

ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានមានប្រសាន៍ពីវឌ្ឍនភាព នៃដំណើរការប្រព័ន្ធទូទាត់បាគង និងបានលើកឡើងពីអត្ថប្រយោជន៍ នៃដំណើរការប្រព័ន្ធទូទាត់នេះ ក្នុងការគាំទ្រដល់ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការអភិវឌ្ឍវិស័យទេសចរណ៍ និងការជំរុញការប្រើប្រាស់ប្រាក់រៀល៕

ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការចែករំលែកព័ត៌មាន និងការពង្រឹងវិធានការនានា សំដៅទប់ស្កាត់ ក៏ដូចជាប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ និងបទល្មើសហិរញ្ញវត្ថុឆ្លងដែន តាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here