ក្រុមមន្រ្តីពិភាក្សាពីគំរោងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ភាពធន់នឹងអាកាសធាតុក្រោមហិរញ្ញប្បទានធនាគារAIIB

ដោយៈ ចំណាន

ភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំ ប្រកាសសមាសភាពអង្គភាពគ្រប់គ្រងគម្រោងពង្រឹង ការតភ្ជាប់ភាពធន់នឹងអាកាសធាតុ ក្រោមក្របខ័ណ្ឌហិរញ្ញប្បទាន ពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។

កិច្ចប្រជុំនេះ ដឹកនាំដោយលោកសុខុម ភគវន្តមុនី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង អញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពអង្គភាពគ្រប់គ្រងគម្រោង ពង្រឹងការតភ្ជាប់ភាពធន់នឹងអាកាសធាតុ ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីប្រកាសសមាសភាពអង្គភាពគ្រប់​គ្រងគម្រោង (Project Management Unit – PMU)សម្រាប់ការសាងសង់របៀងផ្លូវចំនួន ២ខ្សែ៖ ១. ផ្លូវជាតិតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង២.ផ្លូវជាតិលេខ៦០បេ ដែលជាជំហានដ៏សំខាន់មួយ ក្នុងការចាប់ផ្តើមគម្រោង ក្នុងដំណាក់កាលសិក្សាបច្ចេកទេស និងត្រៀមលក្ខណសម្បត្តិ ក្នុងការអនុវត្តគម្រោង ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា តាមរយៈការចាត់ចែង បែងចែកភារកិច្ច និងការទទួលខុសត្រូវច្បាស់លាស់ ដល់សមាជិកPMU ទាំងអស់ សំដៅធានាឱ្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទាំងពីរខ្សែខាងលើប្រក​បដោយគុណភាព ស្របតាមទៅបទដ្ឋានបច្ចេកទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here