ដោយ: សហសេវិក
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ ខណៈភាពតានតឹងនៅ
មជ្ឈិមបូព៌ាកម្រើកឡើងវិញ បន្ទាប់ពីអ៊ីរ៉ង់បានបើកការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកទៅលើប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីម្សិលមិញជាលើកដំបូងគិតចាប់តាំងពីបទឈប់បាញ់ជាមួយសហរដ្ឋអាមេរិកបានចូលជាធរមាននៅថ្ងៃទី៨ ខែមេសា។
ជាមួយគ្នានេះ អ៊ីរ៉ង់បានបញ្ជាយន្តហោះគ្មានមនុស្សបើកពីរគ្រឿងវាយប្រហារទៅលើកប៉ាល់មួយគ្រឿងនៅក្នុងច្រកសមុទ្រ Hormuz។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៦៣ភាគរយ គិតត្រឹមម៉ោង១២:២៥នាទី។
សន្ទស្សន៍ផ្សារហ៊ុន Nikkei និងផ្សារហ៊ុន Topix របស់ប្រទេសជប៉ុនបានផ្អាកការជួញដូរ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ១,៣៧ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 និងសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite របស់ប្រទេសចិនបានផ្អាកការជួញដូរ។
ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ០,៤១ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានផ្អាកការជួញដូរ៕







