ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានបន្តកើនឡើងក្នុងការជួញដូរនៅថ្ងៃអង្គារនេះ ខណៈថ្ងៃឱសានវាទ ដែលដាក់ដោយសហរដ្ឋអាមេរិកសម្រាប់អ៊ីរ៉ង់ក្នុងការបើកច្រកសមុទ្រ Hormuz ឡើងវិញកំពុងខិតជិតមកដល់។
ក្រោមការសម្របសម្រួលរបស់ប៉ាគីស្ថាន ទីក្រុងតេអេរ៉ង់បានបដិសេធបទឈប់បាញ់ជាមួយសហរដ្ឋអាមេរិក ហើយបាននិយាយថា ការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍គឺមានភាពចាំបាច់។
តម្លៃប្រេងឆៅ Brent future បានកើនឡើង១,៤៤ដុល្លារដល់១១១,២១ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង 0700 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានកើនឡើង២,៣២ដុល្លារដល់ ១១៤,៧៣ ដុល្លារក្នុងមួយបារ៉ែល៕







