ដោយៈ ម៉ាណា
អន្តរជាតិៈ រូបិយប័ណ្ណគ្រីបតូ អាចនឹងធ្លាក់ចុះក្នុងរយៈពេលខ្លី នៅពេលដែលសង្គ្រាមកាន់តែធ្ងន់ធ្ងរឡើង ប៉ុន្តែមិនចាំបាច់រយៈពេលវែងនោះទេ។
អ្នកវិភាគបាននិយាយថា រូបបិយប័ណ្ណនេះ វាកាន់តែប្រែប្រួល មិនមែនគ្រាន់តែ “ធ្លាក់ចុះតែប៉ុណ្ណោះ” នោះទេ។
1. រយៈពេលខ្លីៈ រូបិយប័ណ្ណគ្រីបតូអាចធ្លាក់ចុះ
នៅពេលដែលសង្គ្រាមអ៊ីរ៉ង់កាន់តែធ្ងន់ធ្ងរ ការភ័យស្លន់ស្លោនៅលើទីផ្សារ វិនិយោគិនលក់ទ្រព្យសកម្ម ដែលមានហានិភ័យ (រួមទាំងរូបិយប័ណ្ណគ្រីបតូ)។
ជាលទ្ឋផលBitcoin ថ្មីៗនេះបានធ្លាក់ចុះក្រោម $70K ហើយឈានដល់កម្រិតទាបបំផុតក្នុងរយៈពេលខ្លី ដោយសារភាពតានតឹងសង្គ្រាមកើនឡើង។
តម្លៃប្រេងកើនឡើង ការភ័យខ្លាចអតិផរណា បានធ្វើឲ្យវិនិយោគិនផ្លាស់ប្តូរទៅប្រើប្រាស់សាច់ប្រាក់ ឬទ្រព្យសកម្មដែលមានសុវត្ថិភាព។
ជាមួយគ្នានេះដែរ នៅពេលថ្លៃដើមរ៉ែកើនឡើង (ថាមពលថ្លៃ)បានដាក់សម្ពាធលើទីផ្សារគ្រីបតូ។
លើសពីនេះ ភាពរឹងមាំនៃប្រាក់ដុល្លារអាមេរិកខ្លាំង អត្រាការប្រាក់ខ្ពស់ វាហុចជាអវិជ្ជមានសម្រាប់គ្រីបតូ។
-
គ្រីបតូមិនបន្តធ្លាក់ចុះទេ
នៅក្នុងប្រវត្តិសាស្ត្រនៅក្នុងសង្គ្រាមដូចគ្នានេះបង្ហាញថា Bitcoin ធ្លាក់ចុះមុន បន្ទាប់មកងើបឡើងវិញយ៉ាងឆាប់រហ័ស។ បន្ទាប់ពីការតក់ស្លុតសង្គ្រាមដំបូងBTC បានងើបឡើងវិញពី$63K ដល់ ~$73K។
ជារួម Bitcoin ថែមទាំងបានកើនឡើង~10% ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម៕








