តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃសុក្រនេះ

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅថ្ងៃសុក្រនេះ បន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសពន្យារពេលនៃការវាយប្រហារលើរោងចក្រថាមពលរបស់ប្រទេសអ៊ីរ៉ង់រយៈពេល១០ថ្ងៃថែមទៀត។

លោក ត្រាំ បានទុកពេលសម្រាប់អ៊ីរ៉ង់រហូតដល់ថ្ងៃទី៦ ខែមេសា ក្នុងការបើកច្រកសមុទ្រ Hormuz ឡើងវិញ បើមិនដូច្នោះទេ ទីក្រុងវ៉ាសុីនតោននឹងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ទីក្រុងតេហេរ៉ង់។

តម្លៃ​ប្រេង​ឆៅ Brent ​future បាន​ធ្លាក់ចុះ៤សេន​មក​នៅ​ត្រឹម ១០៧,៩៧ដុល្លារ​ក្នុង​មួយ​បារ៉ែល​គិត​ត្រឹម​ម៉ោងសកល 0608 GMT ខណៈ​តម្លៃ​ប្រេង​ឆៅ West Texas Intermediate ​របស់​សហរដ្ឋអាមេរិក​បាន​ធ្លាក់ចុះ៤០សេន​មក​នៅ​ត្រឹម ៩៤,០៨ ដុល្លារ​ក្នុង​មួយ​បារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here