តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះប្រហែល៤ភាគរយនៅថ្ងៃពុធនេះ

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះប្រហែល៤ភាគរយនៅថ្ងៃពុធនេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា សហរដ្ឋអាមេរិកបានផ្ញើសំណើ ១៥ ចំណុចទៅកាន់អ៊ីរ៉ង់ ដែលមានគោលបំណងបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា ។ ការណ៍នេះបង្កើនការរំពឹងទុកនៃបទឈប់បាញ់។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកកំពុងសម្រេចបានវឌ្ឍនភាពក្នុងការចរចាបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ ខណៈដែលប្រភពមួយបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានផ្ញើសំណើដំណោះស្រាយចំនួន ១៥ ចំណុចទៅកាន់អ៊ីរ៉ង់។

តម្លៃប្រេងឆៅប្រភេទ Brent នាពេលអនាគតបានធ្លាក់ចុះ៤,១៧ ដុល្លារមកនៅត្រឹម១០០,៣២ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង 0335 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិក បានធ្លាក់ចុះ៣,១១ដុល្លារមកនៅត្រឹម ៨៩,២៤ ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here