តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងប្រហែល ៤% នៅថ្ងៃអង្គារនេះ

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងប្រហែល ៤% នៅថ្ងៃអង្គារនេះ ខណៈការវាយប្រហាររបស់អ៊ីរ៉ង់លើប្រទេសអេមីរ៉ាតអារ៉ាប់រួមបានបង្កើនការភ័យខ្លាចអំពីការផ្គត់ផ្គង់ប្រេង ហើយអ៊ីរ៉ង់បន្តគំរាមបិទច្រកសមុទ្រហ័រមូស។

សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់បានឈានចូលដល់សប្តាហ៍ទី៣។ អ៊ីរ៉ង់បានបើកការវាយប្រហារថ្មីទៅលើប្រទេសអេមីរ៉ាតអារ៉ាប់រួម។ ប្រតិបត្តិការនៅរោងចក្រឧស្ម័ន Shah របស់អេមីរ៉ាតអារ៉ាប់រួម នៅតែត្រូវបានផ្អាក បន្ទាប់ពីរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ហើយការវាយប្រហារមួយទៀតបានបណ្តាលឱ្យមានអគ្គីភ័យនៅកំពង់ផែ Fujairah ដែលបង្ខំឱ្យក្រុមហ៊ុនប្រេងរដ្ឋ ADNOC បញ្ឈប់ការដឹកជញ្ជូនប្រេងនៅទីនោះ។

តម្លៃប្រេងឆៅ Brent future បានកើនឡើង៣,៥២ដុល្លារ ឬ ៣,៥% ដល់ ១០៣,៧៣ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0850 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង៣,៧៩ដុល្លារ ឬ ៤,១% ដល់៩៧,២៩ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here