ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានងើបឡើងវិញនៅថ្ងៃពុធនេះ ខណៈទីផ្សារកំពុងវាយតម្លៃថា តើផែនការរបស់ទីភ្នាក់ងារថាមពលអន្តរជាតិក្នុងការបញ្ចេញទុនបម្រុងប្រេងអាចទប់ទល់នឹងផលប៉ះពាល់នៃការរំខាន់ចំពោះការផ្គត់ផ្គង់ពីជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ឬយ៉ាងណា។
ក្រុមមន្ត្រីនៃបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) ក៏បានជួបជុំគ្នាតាមប្រព័ន្ធអុីនធឺណេតផងដែរ ដើម្បីពិភាក្សាអំពីការបញ្ចេញស្តុកប្រេងបន្ទាន់ ដើម្បីបន្ធូរបន្ថយផលប៉ះពាល់លើទីផ្សារប្រេងឆៅសកល។
តម្លៃប្រេងឆៅ Brent future បានកើនឡើង៥៩សេនដល់៨៨,៣៩ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0727 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate បានកើនឡើង៩៨សេនដល់៨៤,៤៣ដុល្លារក្នុងមួយបារ៉ែល៕







