ចំណេះដឹងពាណិជ្ជកម្ម! តើការផ្គត់ផ្គង់ និងតម្រូវការត្រូវគេកំណត់ថ្លៃបានដោយរបៀបណា?

ដោយៈ គង់ លាងហួរ

ភ្នំពេញៈ យោងតាមរូបក្រាភិចទាំងពីរកន្លងមកសន្មតថា ថ្លៃទំនិញគឺ១០ដុល្លារ។ មនុស្សត្រូវការទិញទំនិញនោះចំនួន៥០០ឯកតា (ក្នុងមួយខែ រឺក្នុងមួយអាទិត្យរឺក្នុងមួយថ្ងៃរឺក្នុងមួយម៉ោងជាដើម)។ បរិមាណទំនិញចំនួនប៉ុន្មាន ដែលអ្នកលក់ត្រូវលក់ទំនិញនោះ? គ្មាន!។

ច្បាស់ណាស់ វាមិនមែនខ្សែកោងការផ្គត់ផ្គង់តែមួយ ហើយក៏មិនមែនខ្សែកោងតម្រូវការតែមួយអាចប្រាប់យើងថា អ្នកលក់នឹងលក់ទំនិញនេះចំនួនប៉ុន្មាននោះទេ រឺក៏អាចអោយយើងដឹងថា អ្នកទិញនឹងទិញទំនិញនេះ ចំនួនប៉ុន្មាននោះដែរ។ អ្នកលក់មិនអាចលក់ដោយគ្មានអ្នកទិញនោះទេ!ហើយអ្នកទិញមិនអាចទិញ ដោយគ្មានអ្នកលក់បានដែរ។

ដូច្នេះដើម្បីកំណត់នូវបរិមាណទំនិញត្រូវទិញ និងត្រូវលក់នោះសូមមើលខ្សែកោងការផ្គត់ផ្គង់ និងខ្សែកោងតម្រូវការដូចដែលបានបង្ហាញ នៅក្នុងក្រាភិចខាងក្រោមខ្សែកោ​ងការផ្គត់ផ្គង់ និងខ្សែកោងតម្រូវការប្រសព្វគ្នាត្រង់ចំណុចមួយគត់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ខ្សែកោងទាំងពីរកាត់គ្នាបង្កើតបានថ្លៃតែមួយគត់ ហើយបរិមាណទំនិញក៏មានតែមួយដែរ។ ត្រង់ចំណុចនេះបញ្ជាក់ថា នៅត្រង់ថ្លៃរួមនេះបរិមាណទំនិញ ដែលអ្នកទិញកំពុងទិញស្មើគ្នា ទៅនឹងបរិមាណទំនិញ ដែលអ្នកលក់កំពុងលក់ដែរ។

ថ្លៃរួមនេះយើងហៅថា ថ្លៃសមតាទីផ្សារ (Equilibrium market price)៕ ដកស្រង់ចេញពីសៀវភៅ “គោលការណ៍សេដ្ឋកិច្ច”៕

LEAVE A REPLY

Please enter your comment!
Please enter your name here