រដ្ឋាភិបាលតួកគីនឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាស៊ានដើម្បីជំរុញការធ្វើពាណិជ្ជកម្ម

ដោយ៖ គង់ លាងហួរ

អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសតួកគីបានមានប្រសាសន៍កាលថ្ងៃពុធម្សិលម៉ិញថា ប្រទេសតួកគីនឹងផ្ដោតសំខាន់លើការពង្រឹងទំនាក់ទំនងជាមួយប្រទេសសមាជិកអាស៊ាន។ នេះបើយោងតាមការចេញផ្សាយរបស់គេទំព័រ Anadolu Agency នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១។

លោក Mevlut Cavusoglu បានប្រាប់ទៅកាន់ឯកអគ្គរាជទូតនៃប្រទេសសមាជិកអាស៊ាននៅក្នុងរដ្ឋធានី Ankara ថា “ពួកយើងយកចិត្តទុកដាក់ជាពិសេសចំពោះទំនាក់ទំនងរបស់យើង ជាមួយអាស៊ានក្នុងក្របខណ្ឌនៃ Asia Anew”។

លោក Cavusoglu បាននិយាយថា ប្រទេសខ្លួនមានបំណងបង្កើនចំណងមិត្តភាពជាមួយបណ្ដាប្រទេសអាស៊ីក្នុងតំបន់ផ្សេងៗគ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តទៀតថា ប្រទេសជាសមាជិកអាស៊ានចំនួន៨មានស្ថានទូតរបស់ខ្លួនក្នុងប្រទេសតួកគី ហើយ ស្ថានទូតទាំងនោះបានចូលរួមចំណែកយ៉ាងច្រើនដល់ទំនាក់ទំនង និងទំហំពាណិជ្ជកម្មរវាងប្រទេសតួកគី។

រដ្ឋមន្ត្រីការបរទេសបានបន្ថែមថា “ទំហំពាណិជ្ជកម្មនៅបណ្ដាប្រទេសតួកគីបានបើកស្ថានទូតថ្មីៗនេះ កើនឡើង២៧ភាគរយ”។

លោក Cavusoglu បាននិយាយថា លោកនឹងធ្វើការវាយតម្លៃរាល់ការអភិវឌ្ឍថ្មីៗទាំងអស់ជាមួយឯកអគ្គរាជទូត ដោយបន្ថែមថា ពួកគេនឹងពិភាក្សារិះរកវិធី ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគីព្រមទាំងទំនាក់ទំនង ក្នុងចំណោមបណ្ដាប្រទេសជាសមាជិកអាស៊ានទាំងអស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here