ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅថ្ងៃសុក្រនេះ ស្របពេលមានក្តីព្រួយបារម្ភអំពីការផ្គត់ផ្គង់ប្រេងឆៅរបស់ប្រទេសវេណេស៊ុយអេឡា ខណៈភាពតានតឹងរវាងសហរដ្ឋអាមេរិក និងវេណេស៊ុយអេឡាកំពុងកើនឡើង។
សហរដ្ឋអាមេរិកកំពុងត្រៀមស្ទាក់ចាប់កប៉ាល់ដឹកប្រេងរបស់ប្រទេសវេណេស៊ុយអេឡាបន្ថែមទៀត បន្ទាប់ពីអាមេរិកបានធ្វើការរឹបអូសកប៉ាល់ដឹកប្រេងមួយគ្រឿងនៅឆ្នេរសមុទ្រវេណេស៊ុយអេឡានៅសប្តាហ៍នេះ។នេះបើយោងតាមប្រភពចំនួន៦ ដែលដឹងពីបញ្ហាខាងលើបានទម្លាយប្រាប់សារព័ត៌មាន Reuters។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៣៣សេនដល់៦១,៦១ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0921 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង៣៥សេនដល់៥៧,៩៥ដុល្លារក្នុងមួយបារ៉ែល៕







