តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមវិនិយោគិនងាកមកផ្តោតការយកចិត្តទុកដាក់ចំពោះការចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែនវិញ និងតាមដានផលវិបាកដែលអាចកើតមានពីការរឹបអូសកប៉ាល់ដឹកប្រេងដែលត្រូវបានអនុម័តដោយសហរដ្ឋអាមេរិកនៅឯឆ្នេរសមុទ្រវេណេស៊ុយអេឡា។

សហរដ្ឋអាមេរិកបានអះអាងថា ខ្លួនបានរឹបអូសកប៉ាល់ដឹកប្រេងមួយគ្រឿងនៅឯឆ្នេរសមុទ្រវេណេស៊ុយអេឡា ខណៈដែលភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរបានបង្កើនការព្រួយបារម្ភអំពីផលប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងឆៅ។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៥០សេនមកនៅត្រឹម៦១,៧១ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0730 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ៤៦សេនមកនៅត្រឹម៥៨ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here